រថយន្តម៉ាស្តាមួយគ្រឿងបើកក្នុងល្បឿនលឿន រេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រះស្លាប់មនុស្ស៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាស្តាមួយគ្រឿងត្រូវអ្នកបើកបរបើកក្នុងល្បឿនលឿនមកដល់ផ្លូវកោងប្រហែលជាមកពីជាន់ហ្វ្រ័ងខ្លាំងពេកបានជាបោកក្រឡាប់ធ្លាក់ចូលទៅទឹកស្រះនាវេលាម៉ោង១និង៥០នាទី ថ្ងៃទី២២ខែសីហាឆ្នាំ២០២១ នៅចន្លោះភូមិខ្វាវ និងភូមិតេជោ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា រថយន្តខាងលើមុនពេលគ្រោះថ្នាក់គេបានឃើញរត់ក្នុងល្បឿនលឿន រួចហើយក៏ស្រាប់តែរេចង្កូតមកពីចម្ងាយមកដល់ចំណុចកើតហេតុត្រង់ផ្លូវ កោងរថយន្តក៏ក្រឡាប់ចូលស្រះតែម្តង ។
ពួកគាត់បន្តថា ក្រោយឃើញបែបនេះ គាត់បានស្រែកឆោឡោហៅគេឯងឱ្យមកជួយសង្គ្រោះជាបន្ទាន់ តែនៅកន្លែងកើតហេតុពុំមានប្រដាប់ប្រដាអ្វីអាចនឹងងជួយសង្គ្រោះបាន ដូច្នេះហើយទើបពួកគាត់បានព្យាយាមស្រែកហៅត្រាក់ទ័រអ្នកភូមិឲ្យមកជួយទាញ តែអកុសល ពេលត្រាក់ទ័រមកដល់ អ្នបើករថយន្តនិង អ្នកជិះនៅក្នុងនោះបានដាច់ខ្យល់ស្លាប់បាត់អស់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា មកទល់ នឹងពេលនេះ មិនដឹងថាសាច់ញាតិនៃសពនៅទីណានោះទេ? ជាមួយគ្នានេះដែរ អ្នកដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់នេះមានគ្នាចំនួន៤នាក់ស្រី៣នាក់ និងបុរស ចំណាស់ម្នាក់។

យោងតាមប្រភពបានឲ្យដឹងថាករណីនេះរថយន្ត១គ្រឿងម៉ាកMAZDA PICH UPពណ៍៌ស ពាក់ស្លាកលេខ កម្ពុជា MR SELLA បើកបរដោយ៖
១/-ឈ្មោះ គិម ហេង ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅ ភូមិយាងថ្មី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ៣នាក់។
២/-ឈ្មោះ គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ។
៣/-ឈ្មោះ ហេង រ័ត្នណា ភេទស្រីអាយុ៦ឆ្នាំ។
៤/-ឈ្មោះ គិម ធា ភេទស្រីអាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ប្រភពព័ត៌មានដដែលបានបន្តថា រហូតមកទល់ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានមកដល់កន្លែងកើតហើយៗកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិនៃសពផងដែរ៕

...

ដោយ, វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print