អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយក បុរីឡេងណាវ៉ាត់ត្រា និងលោកស្រី !

ចែករំលែក៖

ភ្នំពេញ, នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ត្រីខកំប៉ុង ចំនួន៤០០កេស រួមនឹងថវិកា ២០លានរៀល ពី អ្នកនាង ចន ច័ន្ទលក្ខិណា តំណាងឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយក បុរីឡេងណាវ៉ាត់ត្រា និងលោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកស្រីដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ត្រីខកំប៉ុង និងថវិកា ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print