ភ្នំពេញ ,នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បើយោងតាមគណៈកម្មកាអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់អោយដឹងថា, លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១៖
កាអនុវត្តវិធានការច្បាប់មានចំនួន ២២២ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៤១៤នាក់
២.ឃាត់យានយន្ត (រថយន្ត ៦៨គ្រឿង និងម៉ូតូ ១២៦គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៤២,២០០,០០០រៀល។
ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មាន ៨៧,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កាលពីម្សិលមុិញ៕
ដោយ, សិលា