អង្គភាព​ការពារ​កុមារ : កុមារអាយុ ២២ខែ ដែលបានបាត់ខ្លួនបានស្លាប់ដោយសារ​វង្វេង​ផ្លូវ​ចម្ងាយ​ប្រមាណ​បីគីឡូ​ម៉ែត្រ​ពីផ្ទះ​ !

ចែករំលែក៖

ខេត្តកណ្តាល, នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អង្គភាព​ការពារ​កុមារ​ បសូមបញ្ជាក់ពី ការស្វែងរកកុមារអាយុ ២២ខែ ដែលបានបាត់ខ្លួនត្រូវបានបញ្ចប់ដោយក្តីសង្វេគបំផុត

អង្គភាព​ការពារ​កុមារ បានបញ្ជាក់ថា, កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មានថាសាកសពកុមារម្នាក់ត្រូវបានរកឃើញ។ ពេលដែលទៅដល់ យើងបានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារនេះ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានបន្តថា, យើងបានកំណត់ថាសាកសពនេះគឺជាសពរបស់កុមារអាយុ២២ខែម្នាក់ ដែលបានបាត់ខ្លួនកាលពី១០ថ្ងៃមុនគេរកឃើញ។ សាកសពត្រូវបានរកឃើញនៅទីតាំងមួយដែលនៅក្នុងព្រៃជ្រៅ។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថាកុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កអោយវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល ៣គម ពីផ្ទះ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានបញ្ជាក់ថា, សាច់ញាតិ និងអ្នកជិតខាងបានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។ ការស្លាប់ដ៏គួរអោយសោកស្តាយនេះគឺកកើតឡើងដោយសកម្មភាពបន្តបន្ទាប់មួយចំនួន។ នេះគឺជាការរំលឹកមួយដែលបង្ហាញពីភាពងាយស្រួលដែលកុមារតូចៗអាចនឹងវង្វេងទឺសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ។ យើងសូមផ្តល់ការសោកស្តាយចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់៕

...


រូបភាព​ អង្គភាព​ការពារ​កុមារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print