មានការបំផ្ទះគ្រាប់បែកអត្តឃាតក្នុងសួនសាធារណៈ Gulshan-e-Iqbal ដែលពោពេញទៅដោយមនុស្សជាច្រើននាក់ នៅភាគខាងកើតទីក្រុង Lahore នៃខេត្ត Punjab ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់៦០ នាក់ និងរបួសជាង ៣០០នាក់
តាមប្រភពពត៌មានចេញផ្សាយរបស់ The Indian Express នៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆំា្ន២០១៦ មានការបំផ្ទះគ្រាប់បែកអត្តឃាតក្នុងសួនសាធារណៈ Gulshan-e-Iqbal ដែលពោពេញទៅដោយមនុស្សជាច្រើននាក់ នៅភាគខាងកើតទីក្រុង Lahore នៃខេត្ត Punjab ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់៦០ នាក់ និងរបួសជាង ៣០០នាក់ នៅក្នុងនោះជាប្រជាជន ភាគច្រើនស្រី្តនិងកុមារ ។
លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា បានថ្លែងតាមបណ្តាញ Twitter ថា សូមថ្កោលទោសយ៉ាងខ្លំាងក្លា ចំពោះឧក្រិដ្ឋជនដ៏សាហាវឃោឃៅ ដែលបានបំផ្ទះគ្រាប់បែអត្តឃាតសំលាប់ជនស្លួតត្រង់នៅប្រទេសប៉ាគីស្ថាន និងសូមចូលរួមរំលែងទុក្ខ ជាមួយក្រុមគ្រួសារដែលមានសមាជិកបានស្លាប់ និងទទួលរងរបួស នៃប្រជាជនប៉ាគីស្ថានទាំងអស់៕សុខ ខេមរា