Breaking News, សម្រេច បន្តបិទខ្ទប់ក្រុងស្ទឹងត្រែង រយៈពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីវេលាម៉ោង២៣:៥៩ យប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១នេះ រហូតដល់វេលាម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី៣១ ខែសីហា !

ចែករំលែក៖

ខេត្តស្ទឹងត្រែង, សម្រេច បន្តបិទខ្ទប់ក្រុងស្ទឹងត្រែង រយះពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីវេលាម៉ោង២៣:៥៩ យប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១នេះ រហូតដល់វេលាម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ខាងមុខ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការីករាលដាលនែជំងឺកូវីដ-១៩បំប្លែងថ្មីDeltaក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
ប្រការ១…ត្រូវបានបន្តការបិទខ្ទប់ភូមិសាស្ត្រ “ក្រុងស្ទឹងត្រែង នៃខេត្តស្ទឹងត្រែង” ជាបណ្ដោះអាសន្ន ក្នុងរយៈ ពេល៧(ប្រាំពីរ)ថ្ងៃទៀត គិតចាប់ពីវេលាម៉ោង ២៣:៥៩នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីសំដៅបន្តពង្រឹងការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ធានាការពារបាន អាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។
ប្រការ ២…រាល់មូលដ្ឋាន ស្ថិតនៅក្រៅពីភូមិសាស្ត្រក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបញ្ញត្តិឲ្យអនុវត្តវិធានការ បិទខ្ទប់ជាបណ្តោះអាសន្ន ដោយលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋបាលខេត្ត ដែលនៅជាធរមាន ត្រូវបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាព រហូតដល់មានការសម្រេចជាថ្មី។
ប្រការ ៣.…ត្រូវបានបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលបានបញ្ញត្តិក្នុងសេចក្តីសម្រេច លេខ ០៨៩/២១ សសរ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ដោយអនុលោមតាមស្មារតីនៃសេចក្ដីណែនាំលេខ ០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបន្តការ អនុវត្តវិធានការដូចមានបញ្ញត្តិក្នុងប្រការ១ និងប្រការ២ នៃសេចក្តីសម្រេចនេះ។
ប្រការ ៤…អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង និងអភិបាលនៃគណៈអភិបាលស្រុកដែលមានព្រំប្រទល់ ជាប់នឹងក្រុងស្ទឹងត្រែង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ដើម្បីធ្វើការត្រួតពិនិត្យការធ្វើដំណើរចេញ»ចូល ឆ្លង កាត់ព្រំប្រទល់ក្រុងស្រុក សំដៅគ្រប់គ្រងភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) ក៏ដូចជាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះនៅក្នុងរង្វង់ភូមិ សាស្ត្រដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង។
ប្រការ ៥…ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ន ដូចមានក្នុងប្រការ១ និងប្រការ២ នៃសេចក្តីសម្រេចនេះ អាជ្ញាធរ-កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ ត្រូវសហការដើម្បី ចាត់តាំងប្រតិបត្តិឲ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដូចបានបញ្ញត្តិជាគោលការណ៍ក្នុងលិខិតបទដ្ឋាន គតិយុទ្ធរបស់រដ្ឋបាលខេត្ត ជាធរមាន។

ប្រការ ៦…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៧…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាល ក្រុងស្ទឹងត្រែង និងស្រុកពាក់ព័ន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត មន្រ្តី នគរបាលយុត្តិធម៌ដែលមាននីតិសម្បទា និងគ្រប់អ្នកពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យ មានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print