លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធវីដេអូ រៀបចំដោយសភាប្រុយណេ ពីទីក្រុងដេរូសាឡាម ប្រទេសប្រុយណេ !

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០ ដល់ម៉ោង១១:៣០នាទី លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ា-កម្ពុជា ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មាធិការ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធវីដេអូ រៀបចំដោយសភាប្រុយណេ ពីទីក្រុងដេរូសាឡាម ប្រទេសប្រុយណេ។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ា លើកទី៤២ ធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដូចខាងក្រោម៖
១. របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ាលើកទី១២។
២. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីធន់នឹងលំហរអ៊ីនធឺណែតមួយនៅក្នុងអាស៊ាន” (ស្នើដោយប្រទេសប្រុយណេ)។
៣. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់សន្តិសុខមនុស្សជាតិនៅក្នុងបរិយាបន្នឌីជីថលសម្រាប់អាស៊ាន” (ស្នើដោយប្រទេសម៉ាឡេស៊ី)។
៤. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការជម្រុញការទូតសភា ដើម្បីឆ្ពោះទៅសហគមន៍អាស៊ាន” (ស្នើដោយប្រទេសថៃ)។
៥. គាំទ្រសភា ចំពោះស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា (ស្នើដោយប្រទេសឥណ្ឌូនេស៉ី)។
សូមបញ្ជាក់ថា, មហាសន្និបាត AIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រុយណេ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print