រថយន្តយីឌុបបុកអ្នកជិះម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោច អធម្មដោយករណីគ្រោះថ្នាក់ចរាចររថយន្តយីឌុបបើកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៤ និង៤០នាទីទាបភ្លឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូម៉ាក ស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU-9451 បើកបរដោយឈ្មោះយស ធូ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ យីឌុបជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ3B-5183 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយដែលចុះពិនិត្យនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះជិះម៉ូតូតែ ម្នាក់ឯងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់កន្លែងកើតហេតុសង្ស័យជនរងគ្រោះងងុយដេកក៍រេចង្កូតទៅបុកចំពីមុខរថយន្តធុនធំដែលកំពុងតែបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយជនរងគ្រោះត្រូវរថយន្តកិនស្លាប់ ហើយម៉ូតូកៀបជាប់ក្រោមរថយន្តអូសចំងាយជិត១០០ម៉ែត្រ ទើបរថយន្តឈប់ដោយសារបែកកាទែរម៉ាស៊ីុននិងធ្លាយធុងទឹកបើកទៅមុខលែងរួច ដោយឡែកអ្នកបើកបររត់គេចខ្លួនបាត់ ។

បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

20160327190954 (1)

20160327190953

20160327191027

20160327190954 (2)

20160327190954

20160327190954 (3)

ដោយ៖ សណ្តោស

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print