ខេត្តបន្ទាយមានជ័យ, បើតាមសេចក្តីរាយការណ៍ពីព្រំដែនបានឲ្យដឹងថា, ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានដឹកពលករខ្មែរ២៦៤នាក់មកកម្ពុជាតាមច្រក អូរបីជាន់ ប្រគល់ជូនអាជ្ញាធរ និងចាត់ការតាមនីតិវិធីសុខាភិបាល ! ហើយមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងនៅថ្ងៃទី២៤សីហា២០២១នេះផងដែរថា , ឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានអន្តរាគមន៍ជាមួយអាជ្ញាធរថៃ។
ដោយបានជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នាមកពីតំបន់ផ្សេងៗក្នុងប្រទេសថៃសរុបចំនួន២៦៤នាក់ទៅកម្ពុជាវិញតាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពជាទទួលនិងចាត់ការតាមនីតិវិធីសុខាភិបាល។
ករណីមួយទៀត! នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញផ្តល់សុន្ទរកថាគន្លឹះ បើកកម្មវិធី «CLMV Forum 2021» តាមប្រព័ន្ធវីដេអូ Zoom ក្រោមប្រធានបទ «ពន្លឿនការសះជានៃភាពធន់សេដ្ឋកិច្ច» ដែលបានប្រព្រឹត្តិឡើងក្រោមអធិបតីភាព លោក ជូរិន ឡាក់សេនាវិសិដ្ឋ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃ៕
ដោយ, សិលា