ខេត្តបាត់ដំបង ! នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ ករណីជាសះស្បើយចំនួន១១៤នាក់ និងករណីស្លាប់ចំនួន០៤នាក់ 

ចែករំលែក៖

ខេត្តបាត់ដំបង, រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ ករណីជាសះស្បើយចំនួន១១៤នាក់ និងករណីស្លាប់ចំនួន០៤នាក់ ។

រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៤១នាក់ ជាពលករមកពីប្រទេសថៃ ០២នាក់ ករណីព្យាបាល ជាសះស្បើយចំនួន ១១៤នាក់ និងករណីស្លាប់ ០៤នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករមកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥.៤១៨នាក់ បានព្យាបាលជាសះស្បើយ ៤.៥២៦នាក់ ករណីស្លាប់ ៧២នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៨២០នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print