មាន សូនីតា និងម៉ានិត លក់សៀវភៅប្រលោមលោករកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ជា

ចែករំលែក៖

ភ្នំពេញ៖ ស្នាដៃនិពន្ធថ្មីជាសៀវភៅប្រលោមលោករឿង «បេសកកម្មមួយ» របស់តារាចម្រៀងម៉ានិតត្រូវបានប្រកាសចេញលក់នៅលើទីផ្សារហើយ។ ក្រៅពីការប្រកាសចេញលក់តារាចម្រៀងដែលមានទឹកដៃនិពន្ធល្អរូបនេះក៏នឹងចាប់ដៃគូគ្នាជាមួយតារាសម្តែងកំពុងពេញនិយមស្រស់សោភាកញ្ញាមាន សូនីតា ដើម្បីចេញមុខលក់សៀវភៅនេះប្រយោជន៍ ប្រមូលថវិកាបានពីការជាវសៀវភៅនេះយកទៅទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ជា។

ស្នាដៃនិពន្ធដ៍ថ្មីសន្លាងរបស់អ្នកនិពន្ធវ័យក្មេងនិងជាតារាចម្រៀងកំពុងពេញនិយមលោកម៉ានិត ដែលចងក្រងសៀវភៅប្រលោមលោករឿង «បេសកកម្មមួយ» (One Mission) ត្រូវបានរៀបចំសម្ពោធឡើងកាលពីចុងសប្តាហ៍មុននេះនៅរោងភាពយន្តលេជេនទួលគោករាជធានីភ្នំពេញ។

រឿង «បេសកកម្មមួយ» ជាប្រភេទរឿងប្រលោមលោកមនោសញ្ចេតនាបែបស៊ើបអង្កេតដែលនិយាយពីការលំបាកនៃមនុស្សវ័យជំទង់ដែលតែងតែប្រឈមមុខនិងការសម្រេចចិត្តជាច្រើនដែលពួកគេមិនធ្លាប់ឆ្លងកាត់ពីមុនមកតែថាអ្នកណាមិនដែលមានលើកទី១។ ដូចនេះដំណើរជីវិតបែបប្រឌិតឆ្លុះបញ្ចាំងពីរឿងពិតព្រមទាំងផ្តល់ការអប់រំផ្លូវចិត្តបែបប្រយោលតែងាយយល់នៃតួអង្គម្នាក់ៗក្នុងរឿងនិងក្លាយជាបទពិសោធន៍តិចតួចសម្រាប់មិត្តអ្នកអាន។ គោលបំណងនៃការសរសេរសៀវភៅនេះគឺចង់ជម្រុញទឹកចិត្តនិងបង្កើតការអានសៀវភៅប្រលោមលោកបែបទំនើបរបស់កម្ពុជាព្រមទាំងបង្កើនចំណេះដឹងក្នុងការអានទោះបីជាបន្តិចបន្តួចក៏ដោយ។ លើសពីនេះទៅទៀតទឹកប្រាក់៦០ភាគរយដែលសល់ពីការលក់និងដាក់បញ្ចូលទៅក្នុងមូលនិធិចលនាស្រឡាញ់និងស្រឡាញ់ក្រម៉ាខ្មែររបស់កញ្ញាមាន សូនីតា ព្រមទាំងចលនាថ្មីមួយដែលទើបតែបង្កើតគឺ «ចលនាស្រឡាញ់សៀវភៅដើម្បីចូលរួមជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ជា»។

លោកម៉ានិត តារាចម្រៀងក្នុងផលិតកម្មភ្លេងរីខតនិងជាអ្នកតាក់តែងនិពន្ធរឿង «បេសកកម្មមួយ» បានបញ្ជាក់ថា លោកបានចំណាយពេលជិត២ឆ្នាំដើម្បីតែងនិពន្ធសៀវភៅមួយនេះឡើងឲ្យតែទំនេរពីការងារជាតារាចម្រៀង។ លោកបន្តថាព្រោះតែស្រឡាញ់លោកបានព្យាយាមតាំងពីដំបូងមកដោយសារតែនេះជាក្តីស្រម៉ៃតាំងពីតូច។ ណាមួយលោកបានធ្វើកិច្ចការជាមួយអាជីពចម្រៀងច្រើនមកហើយដោយសមល្មមឲ្យលោកងាកមកសម្រេចបំណងដែលស្រឡាញ់ការតែងនិពន្ធវិញម្តង។ ចៅប្រុសបង្កើតរបស់អ្នកស្រីពាន់ ភួងបុប្ជា រូបនេះបានបន្ថែមថា អ្វីដែលសំខាន់ចម្រងបំផុតជួយជម្រុញឲ្យលោកជោគជ័យលើការតែងនិពន្ធនេះគឺបានការជួយជំរុញពីសំណាក់លោកស្រីពាន់ ភួងបុប្ជាបានប្រាប់ពីគន្លឹះព្រមទាំងការខិតខំពិនិត្យសង្កេតរបស់លោកមើលពីរបៀបតែងនិពន្ធរបស់លោកស្រីទើបលោកចាប់បានខ្លះ។ ក្រៅពីបនេះក៏មានការជម្រុញលើកទឹកចិត្តពីឪពុកម្តាយមិត្តភក្តិដោយខុសត្រូវអ្វីគឺតែងតែឈរនៅជំហរគាំទ្រ។ លោកមានគំនិតចង់លើកកម្ពស់ការអានបែបភាពស្ងប់ស្ងាត់ដោយអាចឲ្យមនុស្សគេចចេញពីពិភពលោកមានភាពស្មុកស្មាញបានមួយចំណែកខ្លះពីការអាននេះ។

តារាចម្រៀងវ័យក្មេងរូបនេះបានបន្តថា សៀវភៅនេះជាស្នាដៃដំបូងរបស់លោកដោយចែកចេញជា២ប្រភេទមាន ប្រភេទធម្មតាមានប្រមាណ៣ពាន់ក្បាល និងប្រភេទសៀវភៅមួយទៀតភ្ជាប់ជាមួយសាច់ក្រមាខ្មែរចំនួនជាងមួយរយក្បាល។ លោកបញ្ជាក់ថា គ្រាដែលលោកបង្ហាញស្នាដៃតាមហ្វេសប៊ុកមានអ្នកទិញយ៉ាងច្រើនដោយលោកបានសហការជាមួយកញ្ញាមាន សូនីតា យកថវិកា៦០ភាគរយពីការលក់ជួយមន្ទីរពេទ្យគន្ធបុប្ជាដែលជាគោលដៅនិងក្តីស្រម៉ៃលោកចង់ជួយកិច្ចការសង្គមនេះយូរមកហើយ។

កញ្ញាមាន សូនីតា ដែលបានចាប់ដៃគូសហការជាមួយលោកម៉ានិត បង្កើតកម្មវិធីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ជានេះបានសម្តែងចំណាប់អារម្មណ៍ថានាងសប្បាយចិត្តដែលលោកម៉ានិតខំតស៊ូរហូតបានសម្រេចស្នាដៃថ្មីតាមរយៈការតែងនិពន្ធសៀវភៅនេះ។ នាងបញ្ជាក់ថាពួកយើងទាំង២ និងខិតខំរួមគ្នាធ្វើយ៉ាងណាឲ្យបានលក់សៀវភៅនេះបានច្រើនក្បាលដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ជាហើយតាមរយៈមូលនិធិចលនាស្រឡាញ់និងស្រឡាញ់ក្រម៉ាខ្មែររបស់នាងពិតជាសម្រេចផែនការនេះបានសម្រេច។ ជាមួយគ្នានេះនាងក៏អរគុណខាងរោងកុនលេជេន បានជួយគាំទ្រផ្តល់ទីតាំងមួយចំនួនសម្រាប់ជាវសៀវភៅក្នុងនោះអាចជាវនៅទីតាំងរោងភាពយន្តលេជេនស៊ីធីម៉ល លេជេនទួលគោក និងលេជេនស្ទឹងមានជ័យ៕

12921192_1696442117293305_758529799_n

12896450_1696442320626618_995366380_o

12919343_1696442253959958_1486610451_o

12884339_1696442287293288_1260706069_n

ដោយ៖ វឌ្ឍនា

...

១២៣1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print