ស្ត្រី​រើស​អេ​ត​ចាយ​ម្នាក់​ដេក​តាម​ចិញ្ចើម​ផ្លូវ​​ត្រូវ​រថ​យន្ត​ហា​យ​ឡែ​ន​ឌ័​រ​កិន​​ស្លាប់​

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធ​ម៍​ ​ខ​ណៈ​ដែល​បុរស​ម្នាក់​ផឹក​ស៊ីស្រ​វឹង​ ​រួច​បើក​បរ​ទាំង​បំពាន​ច្បាប់​ចរាចរណ៍​ជើងគោ​ក​ ​ទៅ​កិន​ស្ត្រី​រង​គ្រោះ​ទាំង​កំរោល​ ​ពេល​គាត់​កំពុង​ដេក​លង់​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ​។

ហេតុ​ការណ៍​គ្រោះ​ចរាចរ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២និង​៤៥នាទី​រំលង​អា​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​មីនា​ ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​សា​រ៉ា​វ័​ន្ត​ ​ផ្លូវ​លេខ​១៩ សង្កាត់​ជ័យ​ជំ​នះ​ ​ខណ្ឌ​ដូន​ពេញ​ ​។

ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​ស្គាល់​អត្ត​សញ្ញាណ​​នោះ​ទេ​មាន​អាយុ​ប្រហែល​៥០ឆ្នាំ​ ​មុខ​របរ​រើស​អេ​ត​ចាយ​ ​ស្នា​ក់​នៅ​មិន​ពិត​ប្រាក​ដ​។​ចំណែក​រថ​យន្ត​បង្ក​ម៉ាក់​ហា​យ​ឡែ​ន​ឌ័​រ​ព​ណ៍​ស្លែ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​២M​ -៧០៩៣ បើក​បរ​ដោយ​ឈ្មោះ​ ​តាំង​ ​ហុង​ ​អាយុ​២១ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​១០៥E២ ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ក​ណ្តា​ល​២​ ​ខណ្ឌ​ដូន​ពេញ​ ​។

តាម​ប្រភព​ព័​ត៌មាន​ពី​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​គឺ​ស្ត្រី​រង​គ្រោះ​បាន​ទុក​រទេះ​អេត​ចាយ​នៅ​ចិញ្ចើម​ផ្លូវ​រួច​ដេក​លង់​លក់​នៅ​ក្បែរ​នោះ​ស្រាប់តែ​ដល់​វេលា​កើត​ហេតុ​ក៏​មាន​រថ​យន្ត​ម៉ា​ក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​ប្រហែល​ទើប​ចេញ​ពី​ផឹក​បាន​បោះពួយ​យ៉ាង​លឿន​ពី​ត្បូង​មក​ជើង​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ជ្រុល​មក​ចិញ្ចើម​ផ្លូវ​ទៅ​បុក​កិន​ជន​រង​គ្រោះ​ទាំង​កំរោល​ប៉ើង​ខ្ទាត​រទេះ​អេ​ត​ចា​យ​។​ ចំណែក​ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លា​មៗ​នៅ​កន្លែង​តែ​ម្ត​ង​។ ​ចំណែក​រថ​យន្ត​បង្ក​ហេតុ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់​ភ្លា​មៗ​រួច​ហើយ​ហៅ​ផ្នែក​ជំនាញ​ចរាចរ​ក្រុង​ចុះ​មកា​ស់​វែង​យក​រថ​យន្ត​បង្ក​ហេតុ​ទៅ​រក្សា​ទុ​ក​។ ​រី​ឯ​សព​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ​បាន​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​សម្បូរ​មាស​៕ ស ដា​រ៉ា​

image1

image2

...

image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print