រថយន្ត​ឆ្លាម​ដល់​ផ្លូវ​កោង​ទាញ​ចង្កូត​មិន​ទាន់​ជ្រុល​បុក​រ៉ឺ​ម៉ក​កង់​៣​ បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួសធ្ងន់​ ស្រាល​៨​នាក់​នៅ​ខេត្តតាកែវ​

ចែករំលែក៖

​ខេត្តតាកែវ​៖​ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ រីឯ​ប្រុស​ ស្រី​ ៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ស្រាល​ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ រថយន្ត​កាម​រី​ឆ្លាម​បុក​រ៉ឺ​ម៉ក​កង់​៣​ ខណៈ​ដែល​កំពុង​បើកបរ​មក​ដល់​ចំណុច​ផ្លូវ​កោង​ ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥​ លេខ​៤៦​ ភូមិ​រន្ធ​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​កាម​រី​ស្លា​ម​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2k​ 0718​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង​ ប​ញ្រា​ស់ទិស​ លុះ​ម​ដល់​ចំណុច​កើតហេតុ​ខាងលើ​ កន្លែង​ផ្លូវ​កោង​នោះ​ ដោយសារ​ប្រើប្រាស់​ក្នុង​ល្បឿន​លឿន​ខ្លាំង​ពេក​ ទាញ​ច​ង្កុ​ត​មិន​ទាន់​ ក៏​ជ្រុល​បុក​រ៉ឺ​ម៉ក​កង់​៣​ពេញទំហឹង​តែ​ម្តង​ បណ្តាល​ឲ្យ​អ្នកបើកបរ​រ៉ឺ​ម៉ក​ ឈ្មោះ​ គឹ​ម​ ម៉េ​ត​ អាយុ​៥៨​ឆ្នាំ​ ទីលំនៅ​ភ្នំពេញ​ ស្លាប់​នៅ​នឹង​កន្លែង​ ។​ រីឯ​អ្នក​រួម​ដំណើរ​៧​នាក់​ ក្នុង​នោះ​ស្រី​២​ រង​របួសធ្ងន់​ និង​ស្រាល​ ហើយ​ត្រូវ​បាន​បញ្ជូន​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ដើម្បី​ព្យាបាល​ និង​សង្គ្រោះ​បន្ទាន់​ ។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ករណី​គ្រោះថ្នាក់​នេះ​ កើតឡើង​ដោយសារ​រថយន្ត​ល្បឿន​លឿន​ពេក​ ដោយ​មិន​ស្គាល់​ពី​ស្ថានភាព​ផ្លូវ​ ។​ ក្រោយ​កើតហេតុ​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ក្រោយ​វាស់វែង​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​យក​រថយន្ត​ និង​រ៉ឺ​មក​មក​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​ និង​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ៕​

IMG-20160328-WA0008

IMG-20160328-WA0010

IMG-20160328-WA0009

IMG-20160328-WA0011

...

ដោយ៖ ជី​សូរ​កា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print