ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សមាសភាពដែលត្រូវផ្ទេរភារកិច្ចនិងតែងតាំងរួមមាន៖
១-លោក គោស៊ុំ សារឿត អភិបាលខេត្ត បានផ្ទេរភារកិច្ចទៅទទួលតំណែងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម (ដោយមូលហេតុចូលនិវត្តន៍) ។
២-លោក សួន បវរ អភិបាលរងខេត្ត ទទួលតំណែងជាអភិបាលខេត្ត ជំនួសលោក គោស៊ុំ សារឿត ។
៣-លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ ទទួលតំណែងជាអភិបាលរងខេត្ត ៕ សុខ ខេមរា
...