មេគយច្រកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបឃុបឃិតឱ្យឈ្មួញនាំទំនិញគេចពន្ធហូរចូល

ចែករំលែក៖

ខេត្ដសៀមរាប ៖ លោក គង់ ផល្លាគុណ ប្រធានស្នាក់ការគយ និងរដ្ឋាករអាកាស យានដ្ឋានអន្ដរជាតិសៀមរាបកំពុងទទួល បាននូវអំពើសូកប៉ាន់ពីឈ្មួញយ៉ាងចាស់ ដៃបំផុត បន្ទាប់ពីមានការឃុបឃិតគ្នា អនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ សុទ្ធតែ ប្រភេទទំនិញមានតម្លៃខ្ពស់ ក៏ដូចជាបង់ ពន្ធនាំចូលខ្ពស់យ៉ាងអនាធិបតេយ្យ ។
គេបានរាយការណ៍មកថា ទំនិញប្រភេទ ទូរស័ព្ទដៃម៉ាកថ្លៃៗ គ្រឿងបន្លាស់ទូរស័ព្ទ ភ្លុកដំរី គ្រឿងសំអាង សម្លៀកបំពាក់ជា ដើម ឆ្លងកាត់អាកាសយានដ្ឋានអន្ដរ ជាតិសៀមរាបទាំងយប់ទាំងថ្ងៃ ដោយ មានរថយន្ដទំនើបៗធ្វើជាមធ្យោបាយដឹក ជញ្ជូនចេញពីព្រលាន និងឆ្ពោះទៅរាជ ធានីភ្នំពេញ រួមទាំងមានរថយន្ដទំនើបៗ ឆ្គកបន្ថែមទៀត ។
បើទោះជាសមត្ថកិច្ច ជាមពិសេស នគរបាលប្រឆាំងបទល្មើសខេត្ដសៀមរាប ក៏ដូចជាសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកស្ទោង ខេត្ដកំពង់ធំ ស៊ើបអង្កេត ចាប់ឃាត់រថយន្ដទំនើបៗជាមួយនិងវត្ថុ តាងទូរស័ព្ទដៃគ្រប់ប្រភេទជាញឹកញាប់ ក៏ដោយ ក៏សកម្មភាពទំនិញគេចពន្ធបន្ដ ហូរចូលតាមច្រកអាកាសយានដ្ឋានអន្ដរ ជាតិសៀមរាប ដ៏សម្រុកដដលែ ។
ជាក់ស្ដែង ថ្មីៗនេះកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដបានបង្ក្រាបចាប់ប្រភេទគ្រឿងសំអាងយ៉ាងតិចមាន តម្លៃជាង១០ម៉ឺនដុល្លារ ក្រោមបទល្មើស ដឹកជញ្ជូនឆ្លងកាត់ តាមរយៈការបើក ភ្លើងខៀវពីលោកគង់ ផល្លាគុណ មេគយ ខាងលើនេះ ។
បើតាមការអះអាងពីសមត្ថកិច្ចដក ស្រង់ពីឈ្មួញជាប់សង្ស័យបានសារភាព ថា មូលហេតុដោយសារពួកគេដឹកជញ្ជូន ទំនិញគេចពន្ធតាមច្រកអាកាសយាន ដ្ឋានអន្ដរជាតិសៀមរាប ដោយសារបង់ ប្រាក់តិចជាងការចំណាយឆ្លងកាត់ច្រក អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។
សមត្ថកិច្ចបង្ហើបថា ការហូរចូល ទំនិញគេចពន្ធប្រឈមនឹងការបង្ក្រាប ខណៈលោក គង់ ផល្លាគុណ មេគយច្រក នេះ គាត់បានឱ្យឈ្មួញដែលរកស៊ីមុខរបរ ល្មើសច្បាប់ ត្រូវបែងចែកប្រយោជន៍ ទៅកាន់សមត្ថកិច្ចជាច្រើនទៀតដែល មានភារកិច្ចឈរជើងក្នុងអនុក្រឹត្យដើម្បី បិទបាំងអំពើពុករលួយ ឬនិយាយបានថា អំពើពុករលួយ រវាងឈ្មួញនិងសមត្ថកិច្ច កើតឡើងជាលក្ខណៈប្រព័ន្ធ ។
កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីព្រឹក សមត្ថ កិច្ចគយប្រចាំការនៅចំណុចច្រកអ្នក ដំណើរបានចាប់ទូរស័ព្ទប្រភេទស្មាតហ្វូន មាន សាំសុង , អាហ្វូន និង អិលជីគេច ពន្ធប្រមាណជិត៥០០គ្រឿង ដោយសារ មិនបានហុចផលប្រយោជន៍ (លោតឆត្រ) ហើយក៏ស្ថិតក្នុងការប្រមាញ់របស់សមត្ថ កិច្ចផងដែរ ។
ការចាប់យកទូរស័ព្ទគេចពន្ធជាច្រើន គ្រឿងនេះ ក៏ឃាត់ខ្លួនជនជាតិកូរ៉េ៣នាក់ យកមកសួរនាំ ដើម្បីបំពេញនីតិវិធីឱ្យ បង់ពន្ធទៅតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបានអះអាងថា ប្រសិនបើ ខាងគយមិនបានបង្ក្រាបចាប់នូវប្រភេទ ទូរស័ព្ទទំនើបៗគេចពន្ធនេះទេ កម្លាំង បានត្រៀមរួចជាស្រេច ដើម្បីបង្ក្រាប់ ចាប់ បន្ទាប់ពីទទួលព័ត៌មានថា តាម ជើងហោះហើរលេខ 0Z737 (Seoul SiemReap) មានអ្នកដំណើរជាជនជាតិ កូរ៉េបានបន្លំលួចបង្កប់ទូរស័ព្ទក្នុងវាលីស ដើម្បីយកមករាជធានីភ្នំពេញ ឆ្លងកាត់ តាមច្រកអន្ដរជាតិសៀមរាប ។
លោក គង់ ផល្លាគុណ មេគយច្រក អាកាសយានដ្ឋានសៀមរាបទទួលបាន ចំណូលនូវអំពើពុករលួយយ៉ាងច្រើនក្នុង ១ខែៗ តាមរយៈទូរស័ព្ទគេចពន្ធ គ្រឿង សំអាង , សម្លៀកបំពាក់ ,ស្រាថ្លៃៗ ដោយករណីខ្លះ ក្រៅពីបង្កប់នៅក្នុងវ៉ាលីស អ្នកដំណើរគេក៏បានឃុបឃិតគ្នាធ្វើជា រូបភាពកាដូ ផ្ញើជូនឯកឧត្ដមនេះ ឯក ឧត្ដមនោះ គ្រាន់តែជារូបភាពបិទបាំង នៃអំពើគេចពន្ធ និងអំពើពុករលួយរបស់ មេគយរូបនេះតែប៉ុណ្ណោះ ។
ប្រសិនបើថ្នាក់លើនៅតែខ្វះការយក ចិត្ដទុកដាក់ រឹតបន្ដឹងលើបញ្ហាទាំងនេះ ទេ អាចនឹងធ្វើឱ្យចំណូលពន្ធនិងត្រូវបាត់ បង់យ៉ាងច្រើនក្នុង១ខែៗ តាមរយៈមេ គយដែលកំពុងជ្រួតជ្រាប ស្រេកឃ្លាន អំពើពុករលួយនេះ ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គនមិន អាចទាក់ទងបានទេពីលោក គង់ ផល្លា គុណ ប្រធានស្នាក់ការគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្ដែសមត្ថ កិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ហើបថា ឈ្មួញច្រើននាក់ដែលនាំ ទំនិញប្រភេទនេះឆ្លងកាត់ច្រកខាងលើ ហើយក្រុមឈ្មួញថែមទាំងធ្លាប់អះអាង ថា ចេញតាមច្រកនេះចំណាយតិចទៅ លើការបង់ឱ្យសមត្ថកិច្ចជាងនៅអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញ ៕ សុខខេមរា

image image image image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print