សម្តេចតេជោ: រដ្ឋពិគ្រោះជាមួយវិស័យឯកជន ដើម្បី រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំង កូវីដ-១៩ ជូនដល់កម្មករ និយោជិត និងបុគ្គលិករបស់ខ្លួន សំដៅបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញ និងជួយរំលែកបន្ទុកចំណាយរបស់រដ្ឋ !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងថា, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវរៀបចំយន្តការពិគ្រោះយោបល់និងសម្របសម្រួលជាមួយយន្តការពាក់ព័ន្ធ និងរោងចក្រ-សហគ្រាស ម្ចាស់អាជីវកម្ម និងគ្រឹះស្ថានសុខាភិបាល ឯកជន ដើម្បីឱ្យរោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្ម រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំង កូវីដ-១៩ ជូនដល់កម្មករ និយោជិត និងបុគ្គលិករបស់ខ្លួន សំដៅបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញ និងជួយរំលែកបន្ទុកចំណាយរបស់រដ្ឋ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា, ក្រសួងសុខាភិបាល ត្រូវផ្តល់ការគាំទ្រនិងការសម្របសម្រួលតាមការចាំបាច់ ដើម្បីជួយឱ្យវិស័យ ឯកជនអាចនាំចូល និងផ្តល់សេវាចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យបានទូលំទូលាយជូនដល់ប្រជាជន ប្រកប ដោយសុវត្ថិភាព និងក្នុងថ្លៃសមរម្យ។

គ្រប់ក្រសួង-ស្ថាប័ន, គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធ ផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងរៀបចំអនុវត្តគោលនយោបាយស្តីពីការចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យមាន ប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលសង្ឃឹមនិងជឿជាក់ថា ប្រជាពលរដ្ឋ និងវិស័យឯកជននឹងបន្តចូលរួមផ្ដល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយចាក់ វ៉ាក់សាំងដូសជំរុញនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើតឱ្យមាន “ភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយ“ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជន និងសម្រាប់ ឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅ ជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print