លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ​ជួបជាមួយ​បង​ប្អូន​អតីត​យុវជន​ និងនាំយក​អំណោយ​ចែក​ជូន​អតីតយុទ្ធជនចំនួន០៤គ្រួសារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេ​បញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១​ បានដឹកនាំកម្លាំងប្រដាប់អាវុធទាំងបី មានកងរាជអាវុធហត្ថ នគរបាល និងយោធា ចុះសួរសុខទុក្ខក្រុមគ្រួសារ អតីតយុទ្ធជនចំនួន០៤គ្រួសារ និងចាស់ជរាទុគ៌តជន រួមបានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគ បរិភោគ នៅក្នុងស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ។

ជួបជាមួយ​បង​ប្អូន​អតីត​យុវជន​ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ក្រោមដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខយ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលបានធ្វើពលីកម្មទៅលោកខាងមុខក្តី ដោយមិនទុកឲ្យពួកគាត់រស់នៅឯកាឡើយ។ រាល់ការលំបាកនិងសុខទុក្ខរបស់ពួកគាត់គឺជាកង្វល់របស់ប្រមុខរាជរដ្ឋាភិបាលដូចគ្នា ។ ដូច្នេះក្នុងនាមលោកជាមន្រ្តីរបស់រាជរដ្ឋាភិ​បាល បានខិតខំបំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើសេវា និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានាគ្រប់កាលៈទេសៈ។

លោកបញ្ជាក់បន្ថែមថា​ បើទោះបីជាបងប្អូនអតីតយុទ្ធជនរបស់យើងបានលាចាកលោកនេះក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលក្នុងនោះក្រុមគ្រួសារនៃសពត្រូវបានទទួលនូវប្រាក់របបគោលនយោ​បាយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដើម្បីតបស្នងនូវការលះបង់ដ៏ធំធេងក្នុងការការពារទឹកដីនៃយើង។

នាឱកាសនោះផងដែរ លោកនិងក្រុមការងារ បានអញ្ជេីញចុះសំណេះ​សំណាល និងសួរសុខទុក្ខ ព្រមទាំងនាំ​យកនូវអំណោយ និងថវិកា របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារអតីតយុទ្ធជនពិការក្រីក្រលំបាក​ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print