មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញចងក ក្រោមដើមស្វាយផ្អើលដល់សមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក៏ដូចជាអ្នកភូមិទាំងព្រឹកបន្ទាប់ពីក្រុមគ្រួសារប្រទះឃើញកូនប្រុសបានចងកសម្លាប់ខ្លួនក្រោមដើមស្វាយសង្ស័យមានវិបត្តិផ្លូវចិត្ត។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ឈុន រួញ   អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល។

ប្រភពបន្តថា
វេលាម៉ោងប្រហែល៤ទាបភ្លឺ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពងទឹកបានទទួលព័ត៏មានពីឈ្មោះ កែន ចន្នី ភេទស្រីអាយុ ៤៦ ឆ្នាំ តាមរយៈទួរស័ព្ទថាមានបុរសឈ្មោះ ឈុន រួញ  បានចងករសម្លាប់ខ្លួនទើប សមត្ថកិច្ចជំនាញបច្ចេកទេសស្រុកបានសហការជាមួយប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពបុសមន ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព  ដោយសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសាចងកប្រាកដមែនបាន យកក្រម៉ា ចងលើដើមស្វាយខាងជើងនៅផ្ទះរបស់ខ្លួនចំងាយ ៣ ម៉ែត្រដោយមិនមានស្លាកស្នាមដែលសំគាល់ជារឿងឃាដកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ មូលហេតុដោយសារតែបុរសខាងលើមាន វិបត្តិផ្លូវចិត្តជាមួយក្រុមគ្រួសារទើបដាច់ចិត្តគិតខ្លីបែបនេះ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print