ភ្នំពេញ ៖ ស្ត្រីវ័យ ៥០ឆ្នាំម្នាក់ ដែលជាឃាតករ គឺជាជាម្ដាយបង្កើតតារាចម្រៀង កញ្ញា ពេជ្រ សូលិកា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមទ័ណ្ឌ ដែលសាលក្រមនេះប្រកាសកាលពីល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ដោយលោក ស្រី ចៅក្រម យិច ឈាណាវី ។
ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរគ្មានមុខបរពិតប្រាកដ មុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេកស្លាប់ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A( បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះស្លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាង ។
ក្នុងសវនាការកាលពីថ្ងៃទី ១១សីហា ឆ្នាំ២០២០ ជនសង្ស័យបានសារភាពថា ខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ផ្ទះក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ខ្លួនគេបានដោះយកគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ។
ចំពោះមូលហេតុដែលសម្លាប់ជនរងគ្រោះដោយសារតែភ្លើងប្រចាន់ និងទំនាស់ពាក្យសំដីរឿងទារលុយចងការប្រាក់ចំនួន១៥ ០០០ដុល្លារមកវិញ ។
គួររំលឹកថានៅព្រឹកថ្ងៃទី ១៣ មករា ២០២០ កន្លងទៅ សមត្ថកិច្ចបានឱ្យជនដៃដល់ជាឃាតករធ្វើត្រាប់នូវសកម្មភាពសម្លាប់ជនរងគ្រោះ បន្ទាប់មកកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ឃុំខ្លួនមកដល់ថ្ងៃកាត់ទោស និងប្រកាសសាលក្រមផ្ដន្ទាទោសនេះ ៕
ដោយ៖ រ៉ារ៉ា