រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដើម្បីបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមការបញ្ជាក់ពីរដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខេត្តសៀមរាប ដើម្បីការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស ចេញពីវិស័យឯកជនចូលក្នុងចំណាត់ការរបស់រដ្ឋ គឺជាច្រកចេញបញ្ចប់បញ្ហាទំនាស់ នឹងរក្សាបាន នូវផលប្រយោជន៍ ប្រកបដោយតម្លាភាពនៃសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

ជាក់ស្ដែង​ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប បានកំណត់កាលបរិច្ឆេតចូលគ្រប់គ្រង​ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ស្អែកនេះ​ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន និង បាន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និង គ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ។

សូមជម្រាបថា​ កិច្ចប្រជុំចុងក្រោយនេះ បានធ្វើឡើងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថ្មីៗ​នេះ ក្រោមការដឹកនាំប្រជុំរបស់លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានវត្តមាន ចូលរួមពីតំណាងក្រសួងទេសចរណ៍ មន្រ្តីតំណាងគ្រឹះស្ថានអង្គរ នឹងមានវត្តមានមន្រ្តីសំខាន់ៗ មកពីបណ្តាស្ថាប័ន មន្ទីរ អង្គភាពដែលពាក់ព័ន្ធផងដែរ។

យន្តការថ្មីមួយត្រូវបានកិច្ចប្រជុំនេះពិភាក្សាបង្កើតឡើង ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យបានល្អប្រសើរ និង ផ្តោតការយកចិត្ត ឆ្ពោះទៅរកការតម្កល់ទុកផលប្រយោជន៍ជូនប្រជាសហគមន៍ បានអាស្រ័យផលពីកិច្ចដំណើរការ គ្រប់គ្រងកំពង់ផែមួយនេះ ដែលត្រូវបានចាកចេញពីការធ្វើអាជីវកម្មវិនិយោគដោយវិស័យឯកជន និងត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ស្ថិតក្រោមការវិនិយោគគ្រប់គ្រងដោយឯកជន បញ្ហាទំនាស់ជាច្រើនត្រូវបានកើតឡើង ដូចជាបញ្ហាសមាគមកាណូតដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរ រួមទាំងបញ្ហា អាជីវករលក់ដូរជាដើម ។ លោកបញ្ជាក់ថា បញ្ហាទាំងនោះនឹងត្រូវបានបញ្ចប់ជាស្ថាពរ ចាប់ពីពេលដែលកំពង់ផែ មួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋ។

លោកក៏បានបញ្ជាក់ថា យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលត្រូវបានបង្កើតឡើងនោះ គឺផ្អែកតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។

ជាមួយគ្នានេះ ផែនការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារ គ្រប់គ្រងអនាម័យបរិស្ថាន និង ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និង ទឹកគ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដើម្បីគ្រប់គ្រង បណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលមានអភិបាលខេត្តជាប្រធាន គឺជាកម្មវត្ថុសំខាន់នៃកិច្ចប្រជុំនេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print