ថ្ងៃ​នេះ​! អាជ្ញាធរ​ថៃ​ ប្រកាស​រកឃើញអ្នកជំងឺកូវីដ​-១៩​ស្លាប់​ ២២៩នាក់បន្ថែមទៀត​,ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ១៨,៥០១នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៥០១ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺចំនួន ២២៩នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,៣៦២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៣៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២០,៦០៦នាក់ផ្សេងទៀត ក្រោយជាសះស្បើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

ដោយ​ឡែក​ ប្រទេស​ថៃ​សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី២៤ ខែសីហា បានសរុបចំនួន ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ថៃរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១២០,៨៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៣១៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩២៣,៦២១នាក់៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print