រដ្ឋបាលខេត្តកោះកុង រកឃើញ ការសាងសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដោយខុសច្បាប់

ចែករំលែក៖

ខេត្តកោះកុង : បើយោងតាមប្រភពពី រដ្ឋបាលខេត្តកោះកុង និងរូបភាពបានបញ្ជាក់អោយដឹងថា ,នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ម្សិលមុិញ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា, តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថាពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។

ក្រុមការងារនឹងរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកស្រីអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ។
មតិមួយចំនួនបានលើកឡើងថា, ប្រសិនបើមិនមានការបង្ក្រាបឬហាមឃាត់នូវការសាងសង់ល្មើសច្បាប់នោះទេ អាចនឹងមានក្រុមជនខិលខូច បន្តលួចសាងសង់របៀបនេះកាន់តែច្រើនហើយពិបាកក្នុងការបង្ក្រាបនៅថ្ងៃក្រោយ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print