ពលរដ្ឋអាហ្វហ្គានីស្ថាន «ភៀសខ្លួនបញ្ច្រាស» វិលត្រឡប់មកប្រទេសវិញ

ចែករំលែក៖

ក្នុងពេលដែលមានពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនបានព្យាយាមចាកចេញពីប្រទេសដោយខ្លាចរបបតាលីបង់ដឹកនាំមានភាពឃោរឃៅដូចកាលពីមុននោះ ក៏មានពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនមកពីប្រទេសប៉ាគីស្ថាន បាននាំគ្នាវិលត្រឡប់មកមាតុប្រទេសវិញ ដោយជិះរថយន្តផ្ទុកទៅដោយសត្វចិញ្ចឹមនិងសម្ភារវិលត្រឡប់ចូលប្រទេសវិញ។ ក្នុងពេលដែលក្រុមតាលីបង់កំពុងតែបង្កើតរដ្ឋាភិបាលក្រោយរយៈពេល២០ឆ្នាំត្រូវទាហានអាមេរិកផ្តួលរំលំ។ បន្ទាប់ពីក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងទឹកដីអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ខែសីហា ពលរដ្ឋជាច្រើនបាននាំគ្នាភៀសខ្លួនចេញពីទីក្រុងកាប៊ុលទៅក្រៅប្រទេស។ ប៉ុន្តែមានគ្រួសារជាច្រើននៅអាហ្វហ្គានីស្ថានដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាងប៉ាគីស្ថាន ក៏បានសម្រេចចិត្តវិលត្រឡប់មកប្រទេសវិញ ដោយពួកគាត់យល់ថា រដ្ឋាភិបាលតាលីបង់នឹងជួយឲ្យប្រទេសជាតិរបស់ពួកគាត់ល្អប្រសើរ ក្រោយរយៈពេលយ៉ាងយូរនៃការធ្វើសង្គ្រាម។ លោក Molavi Shaib ជាពលរដ្ឋអាហ្វហ្គានីស្ថានមួយរូបដែលវិលត្រឡប់មកអាហ្វហ្គានីស្ថានវិញ បានឱ្យដឹងថា «យើងបានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថានក្នុងពេលសង្គ្រាម គឺពេលដែលពលរដ្ឋអ៊ិស្លាមជួបផលលំបាក ប៉ុន្តែក្នុងពេលនេះ អរគុណព្រះអាឡោះ ដែលធ្វើឱ្យស្ថានភាពបានល្អប្រសើរដូចដើមវិញ ដូច្នេះយើងខ្ញុំគួរតែវិលត្រឡប់មកប្រទេសជាតិវិញ»។ ប៉ាគីស្ថានគឺជាទីតាំងភៀសខ្លួននៃជនជាតិអាហ្វហ្គានីស្ថានជាង ២លាននាក់ដោយសារសង្គ្រាម ហើយចំនួននៃជនភៀសខ្លួនគឺអាស្រ័យទៅលើបញ្ហាសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយជនភៀសខ្លួននិឹងវិលត្រឡប់មកកាន់ប្រទេសជាតិវិញ៕ដោយ៖ធីរីណា

...

ប្រភព៖ngaynay.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print