សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុសម្នាក់ ករណីលួចកាច់សោ ក-ម៉ូតូ

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ ករណីលួចកាច់ សោ-ក ម៉ូតូ នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុង ក្រុមទី៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
លោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នឿន រដ្ឋឆានះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និសិ្សត មានទីលំនៅ ផ្ទះជួលក្រុម៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះ ឡុង សិលា ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។
សម្ភារៈ ដក ហូតរួមមាន៖
_១/ដែកសំប៉ែតចុងស្រួចចំនួន០១
_២/សោរខ្សៀវលេខ៨ចំនួន០១
_៣/ម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ពណ៌-ខ្មៅ(សេរី017) សា្លកលេខភ្នំពេញ1GM-1154 (របស់ជនរងគ្រោះ ) ។
លោកអធិការខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅក្បែរបន្ទប់ជួលនៅចំណុចកេីតហេតុខាងលេី រួចក៏ចូលសម្រាកក្នុងផ្ទះស្រាប់តែមានជនសង្ស័យបានដេីរចេញពីក្រៅមកដល់ចំណុចកេីតហេតុឃេីញម៉ូតូជនរងគ្រោះចតទុកមុខក្បែរបន្ទប់ជួលស្ងាត់ ពុំមានមនុស្សបានធ្វេីសកម្មភាពលួចដោយប្រើដែកសំប៉ែតចុងស្រួចកាច់បំបែកសោកុងតាក់ម៉ូតូ បានហើយ ត្រូវម្ចាស់ផ្ទះជួលឃើញក៏ស្រែកចោរៗ ពេលនោះកម្លាំងល្បាតប៉ុស្ដិ៍ចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន០១នាក់យកមកប៉ុស្ដិ៍ទួលសងែ្ក១ ដើម្បីអនុវត្តតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print