រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៤៤នាក់ និងអ្នកជាសះស្បើយចំនួន ៥១នាក់ នៅថ្ងៃទី២៦ ខែសីហា នេះ!

ចែករំលែក៖

ខេត្ត បន្ទាយមានជ័យ ៖ បេីយោង តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែសីហា ឆ្នាំ២០២១នេះថា អាជ្ញាធរ មូលដ្ឋាន បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៤នាក់ និងអ្នកជាសះស្បេីយចំនួន ៥១នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ។

នៅក្នុង សេចក្ដីជូនដំណឹងខាងលេីនេះ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញ នេះ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១៤៤នាក់បន្ថែមទៀត ដែល ដែល ឆ្លង ជា សហគមន៍ ព្រឹត្តិការណ៍ ២០កុម្ភៈ និងមានអ្នកជំងឺ ៥១នាក់ត្រូវបានជាសះស្បើយជំងឺកូវីដ-១៩។

ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោម៖អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមាន ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ ៖សហការី

នៅខាងក្រោមនេះ ជាតារាងឈ្មោះអ្នកកេីតជំងឺកូវីដ-១៩ សរុប ចំនួន ១៤៤នាក់ និងអ្នកជំងឺជាស្បះស្បេីយ ៥១នាក់៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print