ភ្នំពេញ, នៅយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ ២០២១ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺ កូវីដ-១៩ បានបញ្ជាក់ដឹងថា, ករណី កូវីដ១៩ បំប្លែងថ្មី Delta នៅ ផ្សារធំថ្មី ដែលមានទីតាំងស្ថិតក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ១៥ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានទៅទីតាំងខាងលើ ប៉ះពាល់ផ្នែកខាងលិចផ្សារ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺ កូវីដ-១៩, លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ០៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta៊
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺ កូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា! ៕
ដោយ, សិលា
...