យុវជនម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវគាបជាប់រងការខូចខាតម៉ូតូ ឯអ្នកបើករបួសស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យគាបជាប់កង់ខាងមុខរងការខូចខាត ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ទឹកល្អកទី១​ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC-7963 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវត្រឡប់ក្រោយវិញ តែភ្លាមឯនោះមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ធំ1N -3902 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តនោះពីចំហៀងពេញទំហឹងបណ្តាលឱ្យគាបម៉ូតូជាប់កង់រថយន្តខាងស្តាំរងការខូចខាត​ តែសំណាងល្អម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយករថយន្តនិងម៉ូតូទៅជួសជុលរៀងៗខ្លួន៕

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print