ភ្នំពេញ, នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ ចំពោះក្មួយៗនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ៣៨ នាក់ ដែលបានបញ្ចប់ធ្វើការហាត់ការលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល រយៈពេលពីរឆ្នាំ ដោយទទួលបានជោគជ័យ ហើយនឹងត្រូវវិលត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ ហើយនៅសល់និស្សិតហាត់ការចំនួនពីរឆ្នាំចំនួន ១៣ នាក់ទៀត ដែលកំពុងនៅជាប់ភារកិច្ចនៅក្នុងកសិដ្ឋានចិញ្ចឹមគោយកគោទឹកដោះនឹងត្រូវមកដល់កម្ពុជាវិញនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ដោយទ្បែកចំពោះនិស្សិតហាត់ការរយៈពេល១១ខែ ចំនួន ១៩៧ នាក់ នឹងត្រូវត្រទ្បប់មកវិញ នៅថ្ងៃទី១០ ខែកញ្ញា ផងដែរ ។
ទន្ទឹមនឹងនេះ ចំពោះនិស្សិតវគ្គថ្មី ចំនួន២០០នាក់ កំពុងត្រៀមរៀបចំចេញដំណើរ ទៅធ្វើការហាត់ការនៅប្រទេសអ៊ីស្រាអែលបន្តទៀត នៅពេលដែលការបំពេញបែបបទត្រូវបានបញ្ចប់ នាពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា៖ ក្រោយពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុនAgrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨ រួចមក សាកលវិទ្យាល័យបានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship) នៅប្រទេសអ៊ីស្រាអែលរយៈពេល១១ខែ បានចំនួន១៣ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់ បានចូលរួមកម្មវិធី តាមឆ្នាំនិមួយៗដូចខាងក្រោម៖
– ជំនាន់ទី០១ (២០០៨-២០០៩) មានចំនួន ០៨ នាក់
– ជំនាន់ទី០២ (២០០៩-២០១០) មានចំនួន ១០ នាក់
– ជំនាន់ទី០៣ (២០១០-២០១១) មានចំនួន ៣០ នាក់
– ជំនាន់ទី០៤ (២០១១-២០១២) មានចំនួន ២៨ នាក់
– ជំនាន់ទី០៥ (២០១២-២០១៣) មានចំនួន ២៨ នាក់
– ជំនាន់ទី០៦ (២០១៣-២០១៤) មានចំនួន ៤០ នាក់
– ជំនាន់ទី០៧ (២០១៤-២០១៥) មានចំនួន ៦០ នាក់
– ជំនាន់ទី០៨ (២០១៥-២០១៦) មានចំនួន ១០២ នាក់
– ជំនាន់ទី០៩ (២០១៦-២០១៧) មានចំនួន ១៦០ នាក់
– ជំនាន់ទី១០ (២០១៧-២០១៨) មានចំនួន ២១២ នាក់
– ជំនាន់ទី១១ (២០១៨-២០១៩) មានចំនួន ២១០ នាក់
– ជំនាន់ទី១២ (២០១៩-២០២០) មានចំនូន ១៨៤ នាក់
– ជំនាន់ទី១៣ (២០២០-២០២១) មានចំនួន ១៩៩ នាក់ ៕