ភាគីចិនបកស្រាយបន្ថែមទៀតអំពីគោលជំហរនៃបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដ

ចែករំលែក៖

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៦ បានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី២៥ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានបកស្រាយបន្ថែមទៀតអំពីគោលជំហររបស់ភាគីចិនលើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុស។ លោកមានប្រសាសន៍ថា លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងអចិន្រ្តៃយ៍ចិនប្រចាំទីក្រុងហ្សឺណែវបានផ្ញើសារលិខិតទៅកាន់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និងបានប្រគល់“ចំណុចសង្ស័យនៃFort Detrick(វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក)” និង“ស្ថានភាពស្រាវជ្រាវមេរោគកូរ៉ូណាដោយក្រុមការងារលោកBaricនៃសាកលវិទ្យាល័យ North Carolina” និងព្រមទាំងសារលិខិតជាសាធារណៈរបស់អ្នកក្នុងបណ្ដាញអ៊ិនធើណេតជាង២៥លាននាក់ស្នើសុំស្រាវជ្រាវពីមូលដ្ឋានបន្ទាយFort Detrick។

លោកបានសង្កត់ធ្ងន់ថា គោលជំហររបស់ចិនលើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសជាសកលគឺមានលក្ខណៈច្បាស់លាស់និងមិនប្រែប្រួល។ ការស្វែងរកប្រភពដើមជំងឺវីរុសជាបញ្ហាវិទ្យាសាស្រ្ត ចិនតែងគាំទ្រនឹងបន្តចូលរួមក្នុងកិច្ចការមួយនេះតាមបែបវិទ្យាសាស្ត្រ។ របាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការWHO ទទួលបានសេចក្តីសន្និដ្ឋានដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិនិងបណ្ដាស្ថាប័នវិទ្យាសាស្រ្ត ត្រូវតែទទួលបានការគោរពនិងអនុវត្ត កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសដំណាក់កាលបន្ទាប់គួរតែអាចរៀបចំឡើងដោយផ្អែកលើរបាយការណ៍នេះជាមូលដ្ឋាន។

លោកបានលើកឡើងថា មន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហានបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកចំនួនពីរលើក និងបានកំណត់ថាជំងឺវីរុសមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍អ៊ូហាននោះទេ នេះគឺជាការសន្និដ្ឋានយ៉ាងច្បាស់លាស់ក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHO។ ប្រសិនបើភាគីពាក់ព័ន្ធបន្តយល់ថា ការបែកធ្លាយនៃមន្ទីរពិសោធន៍នៅមិនអាចដោះស្រាយបាន គួរធ្វើការស៊ើបស្រាវជ្រាវលើមូលដ្ឋាន Fort Detrick នៃសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ North Carolina ដោយឈរលើគោលការណ៍យុត្តិធម៌និងសច្ចធម៌។

លោកបន្តទៀតថា ជាក់ស្តែង សហគមន៍អន្តរជាតិនិងប្រជាជនអាមេរិកមានការចាប់អារម្មណ៍ខ្លាំងពីសកម្មភាពមិនស្របច្បាប់ មិនតម្លាភាព និងអសន្តិសុខដែលពាក់ព័ន្ធជាមួយFort Detrick។ ទីតាំងមូលដ្ឋាននេះ គឺជាជំរុំដ៏ធំសម្រាប់សកម្មភាពយោធានីយកម្មជីវសាស្ត្ររបស់សហរដ្ឋអាមេរិក រីឯវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិកគឺជាអង្គភាពដ៏សំខាន់បំផុតក្នុងចំណោមអង្គភាពដទៃទៀត។ នាយកវិទ្យាស្ថានខាងលើនេះតែងចូលរួមស្រាវជ្រាវនិងកែប្រែមេរោគកូរ៉ូណាយូរមកហើយ។ កាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍សុវត្ថិភាពត្រូវបានកើតឡើងយ៉ាងធ្ងន់ធ្ងរនិងត្រូវបានបិទ ហើយជាបន្តបន្ទាប់សហរដ្ឋអាមេរិកមានការផ្ទុះឡើងជំងឺវីរុសដែលមានលក្ខណៈស្រដៀងទៅនឹងរោគសញ្ញានៃជំងឺវីរុសកូវីដ-១៩។ ទាក់ទងនឹងបញ្ហាទាំងនេះ អាមេរិកមិនដែលធ្វើការបកស្រាយជូនដល់សហគមន៍អន្តរជាតិក៏ដូចជាប្រជាជនខ្លួនឯងនោះទេ។

លោកមានប្រសាសន៍ថា ចំពោះសាកលវិទ្យាល័យ North Carolina សហរដ្ឋអាមេរិកតែងលាបពណ៌បង្ខូចថាជំងឺវីរុសកូវីដ-១៩កើតចេញពីការពិសោធន៍លើមេរោគកូរ៉ូណាក្នុងមន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហានទៅវិញ។ ជាក់ស្តែង សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយនិងជាអ្នកអនុវត្តលើការស្រាវជ្រាវបញ្ហានេះធំជាងគេនៅលើពិភពលោក។ ជាពិសេសក្រុមការងារលោក Baric នៃសាកលវិទ្យាល័យ North Carolina គឺជាក្រុមការងារស្រាវជ្រាវបញ្ហានេះដ៏ច្បាស់លាស់បំផុត ពួកគេមានសមត្ថភាពផ្គុំនិងកែប្រែមេរោគកូរ៉ូណាយ៉ាងស្ទាត់ជំនាញយូរមកហើយ។ ឱ្យតែធ្វើការស្រាវជ្រាវលើក្រុមការងារលោកBaricនិងបន្ទប់ពិសោធន៍ នឹងអាចបញ្ជាក់យ៉ាងច្បាស់ថាតើការស្រាវជ្រាវអំពីមេរោគកូរ៉ូណាមានមិនមាន អាចមិនអាចបង្កើតបានជាជំងឺវីរុសកូវីដ-១៩បាន។

លោកបាននិយាយថា ជារួម យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកឈប់ប្រើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើជាឈ្នាន់នយោបាយទៀតទៅ។ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តលើកឡើងជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ ត្រូវតែអញ្ជើញអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវនៅFort Fortrick និងសាកលវិទ្យាល័យ North Carolina។ ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថាសហគមន៍អន្តរជាតិនឹងខិតខំរួមគ្នា ទប់ស្កាត់ជាមួយទង្វើដែលយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ជំរុញកិច្ចស្វែងរកប្រភពដើមមួយនេះវិលត្រឡប់មកកាន់គន្លងប្រកបដោយកិច្ចសហប្រតិបត្តិការតាមបែបវិទ្យាសាស្ត្រ៕

中方进一步阐述在病毒溯源问题上的立场

8月25日,中国外交部发言人汪文斌在记者会上进一步阐述了中方在病毒溯源问题上的立场。汪文斌表示,中国常驻日内瓦代表陈旭大使致函世卫组织总干事谭德塞,并递交了《关于德特里克堡(美陆军传染病医学研究所)的疑点》和《关于北卡罗来纳大学巴里克团队开展冠状病毒研究情况》两份非文件,以及超过2500万网民联署的要求调查德特里克堡基地的公开信。

汪文斌强调,中方对全球溯源问题的立场是一贯、明确的。溯源是科学问题,中方始终支持并将继续参加科学溯源。中国—世卫组织联合研究报告得出了国际社会和科学界公认的结论和建议,必须得到尊重和实施,今后全球溯源工作应该也只能在此基础上开展。

汪文斌指出,武汉病毒研究所已两次接待世卫组织专家,新冠病毒源自武汉病毒研究所泄漏极不可能,这是中国—世卫组织联合研究报告得出的明确结论。如果有关方面坚持认为实验室泄漏不能排除,就理应本着公平、公正的原则,对美国德特里克堡基地、北卡罗来纳大学开展调查。

汪文斌表示,事实上,国际社会和美国民众对于德堡基地相关活动不合法、不透明、不安全早有严重关切。这个基地是美国生物军事化活动的大本营,美国陆军传染病医学研究所是其中最主要的实体。该研究所长期从事冠状病毒研究、改造,2019年发生严重安全事故并被关停,随后美国内暴发了与新冠肺炎症状相似的疾病。对于这些问题,美方从未向国际社会和美国民众作出交代。

汪文斌说,至于北卡罗来纳大学,美国一直污蔑武汉病毒研究所开展的冠状病毒研究引发新冠肺炎,实际上美国才是全球此类研究最大的资助者和实施方。特别是北卡大学巴里克团队是此类研究的权威,早就具备极其成熟的冠状病毒合成及改造能力。只要调查巴里克团队及其实验室,完全可以澄清对冠状病毒的研究有没有、会不会产生新冠病毒。

汪文斌表示,总之,我们敦促美国停止利用溯源问题进行政治操弄。如果美国顽固坚持实验室泄漏论,就应该首先邀请世卫组织去德特里克堡、北卡罗来纳大学进行溯源调查。同时,我们希望国际社会共同努力,抵制将溯源问题政治化的逆流,推动溯源问题回归科学合作的正轨。៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print