រដ្ឋបាលខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី រដ្ឋបាលខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក រស់ សុភក្ត័​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌ​ តំណាងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ាង ស៉ីផាន និងឯកឧត្តម សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ មន្រ្តីការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ និងចៅសង្កាត់ ចៅរងសង្កាត់ទាំង៨ សរុបចំនួន ៤៦នាក់ ។
រួមមាន របៀបវារៈដូចខាងក្រោម ៖
១-ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
២-ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១
ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ
៣-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងចំណូល ចំណាយថវិកាឆ្នាំ២០២២របស់ រដ្ឋបាលខណ្ឌច្បារអំពៅ។
៤.ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចការកែសម្រួលនិង បំពេញបន្ថែមគម្រោង
នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០២១_២០២៣។
៥-ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌ ប្រចាំខែសីហា ឆ្នាំ២០២១
៦-បញ្ហាផ្សេងៗ ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print