ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ០៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែង លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោក ជា ពិសី ដែលជាអតីតអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្លាស់ប្ដូរទៅជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកវិញ។
ដោយឡែកលោក ឯក ឃុនដឿន អតីតជាអភិបាលខណ្ឌទួលគោក ត្រូវបានផ្លាស់ប្ដូរទៅជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ វិញ៕
...
ដោយ៖សហការី