អគារខុនដូមានកម្ពស់៣ជាន់បានបាក់ស្រុតនៅក្នុងតំបន់ Peñíscola ស្ថិតនៅភាគឦសាននៃប្រទេសអេស្ប៉ាញបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ កម្លាំងជួយសង្គ្រោះបានរកឃើញសាកសពស្ត្រីម្នាក់នៅក្រោមគំនរអគារបាក់បែក ។ កាលពីល្ងាចថ្ងៃទី២៦ខែសីហា មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានស្លាប់ក្នុងការបាក់ស្រុតអគារនោះផងដែរ ។ នៅយប់ថ្ងៃទី២៦ខែសីហា ក្រុមជួយសង្គ្រោះបានរកឃើញនិងជួយសង្គ្រោះបុរសវ័យ២៦ឆ្នាំម្នាក់ចេញពីគំនរអគារបាក់បែកក្នុងស្ថានភាពរបួសធ្ងន់ ក្រោយយុទ្ធនាការស្វែងរកជួយសង្គ្រោះទ្រង់ទ្រាយធំ ។ លោក Andrés Martínez មន្ត្រីគ្រប់គ្រងក្នុងតំបន់បានឱ្យដឹងថា មិនមានអ្នកបាត់ខ្លួនកប់ក្រោមអគារបាក់បែកនោះឡើយ។ ហេតុការណ៍បាក់ស្រុតកើតឡើងនៅយប់ថ្ងៃទី ២៥ខែសីហា(ពេលវេលាក្នុងតំបន់) ស្ថិតនៅតំបន់ Font Nova មានចម្ងាយពីទីក្រុង Valencia ប្រមាណ១៣០គីឡូម៉ែត្រ នៅភាគខាងជើង ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ពលរដ្ឋរស់នៅក្នុងអគារបានរត់ចេញទៅក្រៅផ្ទះទាន់ពេលវេលា ក្រោយមានសំឡេងនិងរង្គើចម្លែក។ តំបន់ Font Nova គឺស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងកើតអេស្ប៉ាញ ជាទីតាំងទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសនេះ៕ដោយ៖ធីរីណា
The scene of the building collapse on the evening of August 25 in the Spanish province of Castellon. ប្រភព៖Baophapluat.vn.