ជនសង្ស័យដែលជួញដូរគ្រឿងញៀនជាង២គីឡូក្រាមខណ្ឌដង្កោត្រូវបានអយ្យការធ្វើការចោទប្រកាន់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លើជនសង្ស័យម្នាក់ ដែលជួញដូរគ្រឿងញៀនជាង ២ គីឡូក្រាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ រួចប្រគល់ឲ្យចៅក្រមធ្វើការស៊ើបសួរបន្តតាមនីតិវិធីច្បាប់ ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីនេះតំណាងអយ្យការបានបេីកការស៊េីបសួរ​ពីបទ​ រក្សាទុក​និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​តាមមាត្រា​៤០​ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​។

ជនត្រូវចោទ មានឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យក -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២គីឡូ និង ០៥៤.២១ក្រាម។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី ដោយ អនុវត្តតាមបញ្ជា លោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតមានការចុះឃាត់ជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង២គីឡូក្រាម។

បច្ចុប្បន្នត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រម បើកការស៊ើបសួរបន្ត៕(Ra Ra)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print