បារាំងប្រឈមការឆ្លងកូវីដ១៩លើកទី៤ ទីក្រុងបាងកកប្រទេសថៃនឹងបើកទ្វារនៅខែក្រោយខណៈចាក់វ៉ាក់សាំងបាន ៩០%

ចែករំលែក៖

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភីបាលបារាំង លោក Olivier Véran បានប្រកាសថាប្រទេសបារាំងប្រឈមការឆ្លងកូវីដ ១៩ លើកទី៤ ។ ចំណែកនៅទីក្រុងបាងកក់ប្រទេសថៃឯនេះវិញបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង ៩០% ហើយទីក្រុងនេះនឹងបន្ថយការរិតត្បិតចាប់ពីខែកញ្ញាដើម្បីដំណើរការសេដ្ឋកិច្ច។ បើទោះបីបារាំងប្រឈមការឆ្លងកូវីដ១៩ ជាលើកទី៤ បារាំង បានបញ្ចៀសស្ថានភាពអាក្រក់បំផុតគឺបិទប្រទេសដូចកាលពីមុន។ មានប្រសាសន៍នៅក្នុងសន្និសិទ្ធការសែត រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Véran បានបញ្ជាក់ថា រលក់កូវិដ ១៩ លើកទី៤បានចាប់ផ្តើមតាំងពីខែកក្កដា ដោយសារតែការឆ្លងកូវីដ១៩ បម្លែងថ្មីដែលតា បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ប៉ុន្តែបារាំង បានឆ្លងផុតរដូវក្តៅដោយមិនមានការបិទខ្ទប់ប្រទេសដូចកាលពីមុនឡើយ ។ ការត្រួតពិនិត្យប័ណ្ណសុខភាព ចរាចរណ៍ជួយឲ្យបារាំងបង្កើនល្បឿននៃការចាក់វ៉ាក់សំាង ។ លោក Olivier Véran បានឲ្យដឹងថា «ប្រសិនបើយើងមិនទុកចិត្តវ៉ាក់សាំង ប្រសិនបើយើងមិនបង្កើនល្បឿនចាក់វ៉ាក់សាំង រលក់កូវីដ ១៩ លើកទី៤នឹងអាក្រក់បំផុត អាចនឹងមានអ្នកឆ្លងនិងស្លាប់ច្រើន អាចបង្ខំឲ្យយើងត្រូវបិទប្រទេសជាថ្មី ។ ប៉ុន្តែដោយបានចាក់វ៉ាក់សាំងបានច្រើនយើងគ្រប់គ្រងស្ថានភាពបានល្អ»។ ដោយឡែកនៅក្នុងទីក្រុងបាងកក់ប្រទេសថៃវិញនឹងបន្ធូរបន្ធយវិធានការរឹតត្បិតភាគច្រើន ចាប់ពីខែកញ្ញាខាងមុខនេះតទៅ និងអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សរហូតដល់ ២៥នាក់នៅទីក្រុងបាងកក និងតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។ ការបន្ធូរបន្ថយវិធានការរឹតបន្តឹង គឺមានភាពចាំបាច់ណាស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏អាក្រក់បំផុតរបស់ខ្លួន និងកំពុងព្យាយាមក្នុងការបង្កើនអត្រាចាក់វ៉ាក់សាំង។ ចាប់ពីថ្ងៃទី០១ ខែកញ្ញាខាងមុខនេះតទៅ ផ្សារទំនើប ហាងកាត់សក់ ហាងម៉ាស្សា និងកន្លែងហាត់កីឡា ដែលស្ថិតនៅក្នុងខេត្តដែលមានហានិភ័យខ្ពស់ចំនួន ២៩ រួមទាំងទីក្រុងបាងកក ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ខណៈភោជនីយដ្ឋាននានា ក៏អាចបើកទទួលភ្ញៀវបានជាធម្មតាផងដែរ៕ដោយ៖ធីរីណា

 

 

ជនជាតិបារាំងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។ រូបថត៖ ឡេប៉ារីស។ រូបថត៖ Le Parisien.

ប្រជាជននៅបាងកកទៅទិញឥវ៉ាន់។ រូបថត៖(Ngoc Quang/VNA)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print