ខេត្តបាត់ដំបង, រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៥២នាក់ ជាពលករមកពីប្រទេសថៃ ០៥នាក់ ករណីព្យាបាលជា សះស្បើយចំនូន ៨៤នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករមកពីប្រទេសថៃ ត្រូវ បានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួល បានលទ្ធផលនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឃើញថា ៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥,៥១៨នាក់ បានព្យាបាលជាសះស្បើយ ៤.៦៦៥នាក់ ករណីស្លាប់ ៧៣នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៧៨០នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ, សិលា