ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកបុគ្គលិក ក្រុមហ៊ុន KOFI ដែលមានទីតាំងស្ថិតក្នុងខណ្ឌចំការមន ពាក់ព័ន្ធករណី Delta

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកបុគ្គលិកក្រុមហ៊ុន KOFI ដែលមានទីតាំងស្ថិតក្នុងខណ្ឌចំការមន ពាក់ព័ន្ធនឹងករណី Delta ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានរំឭកថា ដើម្បីសុវត្ថិភាព សូមបងប្អូនយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលបងប្អូនបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានបញ្ជាក់ថា ចំពោះព័ត៌មានលម្អិតនិឹងផ្សព្វផ្សាយជូនពេលចប់បេសកកម្ម។

សូមបញ្ជាក់ថា រហូតដល់ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២១​ កម្ពុជាយេីងរក

ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៤១១នាក់​ (ឆ្លងសហគមន៍៣២៦នាក់ និង​នាំចូល៨៥នាក់) និងមានជាសះស្បេីយ​ ៣០៦នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ឡើងដល់៩១.៣៦៩នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីនដល់៨៧.២៩៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៧នាក់​ សរុប​ស្លាប់១.៨៥៨នាក់ ។ សូមបន្តអនុវត្តន៍:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញ

ករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 2.080.402 ស្មេីនឹង​ 123.100 ក្នុង១លាននាក់​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print