អភិបាល​ខេត្ត​កែប​ ការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត​ ខ្យល់បរិសុទ្ធ​ និងសុខភាពល្អ !

ចែករំលែក៖

ខេត្តកែប៖​ លោក​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈអភិបាលខេត្តកែប​​ ​រួមជាមួយលោក​ នេត​ ភក្រ្តា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ ៥រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២​៨​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានចុះពិនិត្យការដ្ឋានកំពុងសាងសង់ឡដុតសំរាម​ និងសំណល់វេជ្ជសាស្រ្ត​មួយកន្លែង​ ស្ថិត​នៅភូមិដំណាក់ចង្អេីរ​ សង្កាត់ព្រៃធំ​ ក្រុងកែប​ ។

នាឱកាសនោះ​លោក​ សោម​ ពិសិដ្ឋ​ បានមានប្រសាសន៍ថា​ ការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត​ ខ្យល់បរិសុទ្ធ​ និងសុខភាពល្អ !

បន្ទាប់មកបន្តប្រគល់ឯកសណ្ឋាន​ សម្ភារ​ និងបណ្ណសរសេីរជូនដល់មន្រ្តីឧទ្យានុរក្សឆ្នេីម នៃមន្ទីរបរិស្ថានខេត្តកែបចំនួន​ ១៨នាក់​។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី​២​៧​ ខែសីហា​ម្សិលមិញនេះ​ លោក​ សោម​ ពិសិដ្ឋ​ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ​ និង​ពិនិត្យ​មើលស្ថានភាព​ជីវភាពរស់នៅប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចៀសវាងមានការខ្វះខាត​ ឬដាច់ស្បៀងដោយប្រការណាមួយ ដែល​អាជ្ញាធរ​មូលដ្ឋានពុំបានដឹង ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាល​ក៏ដូចជារដ្ឋបាលខេត្ត​កំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​​ ក៏សូមបងប្អូនបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ និង ៣កុំ ទាំងអស់គ្នា”៕

...


ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print