សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពកុមារា ពុំ រតនៈ ជាជនជាតិដើមភាគតិចព្នង ដែលស្លាប់ដោយសាររន្ទះបាញ់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី នារសៀលថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នព បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពកុមារា ពុំ រតនៈ ជាជនជាតិដើមភាគតិចព្នង ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២១ កន្លងទៅ ក្នុងជន្មាយុ ១៤ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឋិតក្នុងវេលាដ៏សោកសង្រេងនេះ លោកអនុប្រធានអចិន្ត្រៃយ៍ បានសម្ដែងនូវការសោកស្តាយចំពោះការបាត់បង់នូវសមាជិកក្នុងគ្រួសារ ជាកូនជាទីស្រលាញ់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធនៃសពកុមារា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ​ឡែក​ចំពោះ​សម្ភារដែលផ្ដល់ជូនក្រុមគ្រួសារសពរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ និងបច្ច័យចំនួន ២០០,០០០រៀល ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print