ផ្លូវប្រវែង១៧៥ម៉ែត្រត្រូវបានស្ថាបនាឲ្យរួចរាល់ដើម្បីសម្រួលចរាចរឲ្យទាន់បុណ្យភ្ជុំបិណ្ឌខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋ ប្រជាការពារ ក្នុងភូមិសំរោងកណ្តាលចូលរួមស្ថាបនាផ្លូវប្រវែង១៧៥ម៉ែត្រ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីសម្រួលចរាចរឲ្យទាន់បុណ្យភ្ជុំបិណ្ឌខាងមុខ ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានថវិការមកពីសប្បុរសជិតឆ្ងាយ។
ក្នុងឱកាសស្ថាបនាផ្លូវនេះលោកយិន អ៊ីម ចៅសង្កាត់សំរោងបានលើកឡើងថា ការចូលរួមរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ។
លោកបន្តថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យក្រុមការងារ បន្តរួមចំណែកកសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការស្ថាបនាផ្លូវ១ខ្សែប្រវែង១៧៥ម៉ែត្រ បានរួចរាល់ជាស្ថាពរនៅក្នុងភូមិសំរោងកណ្ដាល ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋឆ្លងកាត់ ពិសេសនាបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។
លោកបញ្ជាក់ថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរទៀតផង។ សូមបញ្ជាក់ផងដែរថា ថវិកាដែលត្រូវចំណាយ ក្នុងការស្ថបនាទាំងពីរលើកឲ្យរួចរាល់ជាស្ថាពរលើផ្លូវនេះបានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយទាំងអស់៕

...

ដោយ៖  ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print