ប្រទេសជប៉ុន: នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ លោកឯកអគ្គរាជទូត និងសហការី បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតចំនួន ១៤ រូប ដែលកំពុងសិក្សានៅទីក្រុងតូក្យូ (ខ្លះបង់ថ្លៃសិក្សាផ្ទាល់ខ្លួន និងខ្លះទៀតទទួលអាហាររូបករណ៍ក្រុមហ៊ុនតែខ្វះខាត) ។ ស្ថានទូតបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមានអង្ករ មី ត្រីខកំប៉ុង និងនំ ដើម្បីចូលរួមសំរាលបន្ទុកប្រចាំថ្ងៃរបស់ពួកគាត់ ។
នៅក្នុងការជួបសំណេះសំណាលក្រុមនិស្សិតនេះផងដែរ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានធ្វើការ ផ្ដាំផ្ញើឱ្យក្មួយៗ យកចិត្តទុកដាក់ អនុវត្តនូវវិធានការនានារបស់ប្រទេសជប៉ុនដើម្បីទប់ស្កាត់ការឆ្លងជំងឺ covid-19។
សូមបញ្ជាក់ថា, នៅប្រទេសកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មាន ៨៩,៤២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦៩,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
បើរហូតដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០១នាក់ (ឆ្លងសហគមន៌: ២៨៥ និងនាំចូល: ១១៦) និងមានជាសះស្បេីយ ៤៧៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩១៧៧០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន៨៧៧៧៤នាក់ និង ស្លាប់ថ្មី១២នាក់ សរុបស្លាប់១៨៧០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2086405 ស្មេីនឹង 123455 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕
ដោយ, សុខ ខេមរា