ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពមនុស្សប្រុសស្រីចំនួន២នាក់ក្លាយជាគ្រោងឆ្អឹងបាត់ទៅហេីយដោយសារជនមិនស្គាល់មុខសម្លាប់រួចយកមកកប់ចោល ក្នុងដីវាលមួយកន្លែងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
ជនរងគ្រោះទាំង២នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានបុរសម្នាក់បានដេីររកជីកទំពាំងឫស្សី ខណៈមកដល់ចំណុចកេីតហេតុក៏ប្រទះឃេីញលលាដ៍ក្បាលមនុស្សម្នាក់ បន្ទាប់មកក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ ក្រោយពីទទួលបាលព័ត៌មានអាជ្ញាធរក៏បានចុះទៅធ្វេីការហ៊ុមព័ទ្ធទីតាំងខាងលេី ។
ប្រភពដដែលបានបន្តថា លុះព្រឹកថ្ងៃទី២៨ ខែឆ្នាំដដែលសមត្ថកិច្ចបានចុះទៅធ្វេីការជីកយកសពដេីម្បីពិនិត្យរកឃេីញសពចំនួន២នាក់ប្រុសម្នាក់ ស្រីម្នាក់ ដោយស្ថានភាពសពក្លាយជាគ្រោងឆ្អឹងបាត់ទៅហេីយ។ ក្រោយពិនិត្យរួចក្រុមគ្រូពេទ្យជំនាញបានសន្និដ្ឋានថា សពត្រូវគេសម្លាប់រយៈពេលប្រហែល៣ខែមកហេីយ។
នៅលេីដងខ្លួនសពមនុស្សស្រីគេឃេីញមានស្នាមវាយនឹងតំបងចំថ្គាមខាងស្តាំចំណែកសពប្រុសមានស្នាមវាយថ្គាមស្តាំដូចគ្នានិងមានស្នាមគ្រាប់កាំភ្លេីងចំកណ្តាលថ្ងាសមួយគ្រាប់ទៀត។
សមត្ថកិច្ចបានអំពាវនាវបេីកបងប្អូនបាត់សមាជិកគ្រួសារអាចមកពិនិត្យបានសពត្រូវបានតម្កល់ទុកនៅវត្តស្វាយផ្អែម៕ដោយ៖សុខាសែនជ័យ