ស្លាប់ពីរនាក់នៅជប៉ុនក្រោយចាក់ វ៉ាក់សាំង Moderna មានផ្ទុះសារធាតុចម្លែក

ចែករំលែក៖

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា មានមនុស្ស២នាក់ស្លាប់ក្រោយការចាក់វ៉ាក់សាំង Moderna ដែលស្ថិតនៅក្នុងកញ្ចប់វ៉ាក់សាំងផ្អាកចាក់ជូនពលរដ្ឋក្រោយពីរកឃើញមានសារធាតុចម្លែក។ មនុស្ស២នាក់ដែលស្លាប់ក្រោយការចាក់វ៉ាក់សាំង គឺមានម្នាក់អាយុប្រហែល៣០ឆ្នាំ បានស្លាប់ក្រោយការចាក់ដូសទីពីរបាន២ថ្ងៃប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា អ្នកស្លាប់ទាំងពីរនាក់គឺបានចាក់វ៉ាក់សាំង Moderna ស្ថិតនៅក្នុងចំណោម៣ឡូត៍វ៉ាក់សាំងដែលត្រូវបានផ្អាកឲ្យចាក់ជូនពលរដ្ឋ ។ កន្លងមកសារព័ត៌មាន ANA បានផ្សាយថា មានវ៉ាក់សាំងប្រមាណ ៤៧០០ដូសត្រូវបានផ្អាកឲ្យចាក់ជូនពលរដ្ឋ។ បណ្តាញទូរទស្សន៍ជប៉ុន NHK បានផ្សាយថា សារធាតុដែលបានរកឃើញនៅក្នុងវ៉ាក់សាំង មូឌែរណា ជាកម្ទេចដែក។ ជប៉ុនបានផ្អាកឲ្យប្រើប្រាស់វ៉ាក់សាំងចំនួន ១,៦៣លានដូសរបស់ Moderna តាំងពីថ្ងៃទី ២៦ខែសីហា ក្រោយពេលទទួលបានព័ត៌មានថាមានសារធាតុចម្លែកនៅក្នុងវ៉ាក់សាំង ។ នៅពេលនេះដែរ ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna ក្នុងប្រទេសអេស្ប៉ាញកំពុងបើកការស្រាវជ្រាវពីករណីខាងលើ៕ដោយ៖ធីរីណា

មនុស្សពីរនាក់បានស្លាប់ពីរបីថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំងវ៉ាក់សាំងម៉ូឌែរណា រូបថត៖ CNN.

...

ប្រភព៖Illustration.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print