ភ្នំពេញ, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំសូមអបអរសាទរលោកយាយព្រំ កួយអាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀងឃុំមៀនស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា, មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់
ដូសទី៣ឬដូសជំរុញនោះទេ។ប្រសិននិយាយ
ពីតួលេខសរុបយើងចាក់បានលើស១០លាន
នាក់ដែលប្រម៉ាន៦៥ភាគរយនៃប្រជាជនសរុប១៦លាននាក់។
សម្តេចតេជោ បន្តថា, ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។
លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។
សូមជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕
ដោយ, សុខ ខេមរា