អូសរន្ទាដែកឡើងព្រំដំបូលផ្ទះខ្វះការប្រុងប្រយ័ត្នប៉ះជាមួយខ្សែកាបិ៍អគ្គិសនីឆក់ស្លាប់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់ជាកម្មករសំណង់អូសរន្ទាដែកឡើងព្រំដំបូលដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យប៉ះជាមួយខ្សែកាបិ៍អគ្គិសនីឆ្លងចរន្តឆក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានគ្នា២នាក់ ទី១-ឈ្មោះ យ៉ែវ ធួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជា កម្មករសំណង់ មាទីលំនៅក្នុងភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទី២-ឈ្មោះ តុង ហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាកម្មករសំណង់ មានទីលំនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នេះនិងកម្មករជាច្រើននាក់ទៀតបានមកស៊ីឈ្នួលធ្វើផ្ទះនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ផ្ទះមួយខ្នងខាងលើនេះបានដំណើរការសាងសង់អស់រយៈពេលជាច្រើនខែ រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នេះផ្ទះបានសាងសង់ជិតរួចរាល់ជាសន្ថាពរ ។ នៅថ្ងៃទី២៨ វេលាម៉ោង១០ព្រឹកជនរងគ្រោះទាំង២នាក់ បានដាក់រន្ទាដែកចំហៀងផ្ទះក្បែរខ្សែកាបិ៍អគ្គិសនី ដើម្បីឡើងទៅព្រំដំបូលផ្ទះ ។ បន្ទាប់ពីព្រំបានមួយចំនួនរួចមក ជនរងគ្រោះទាំង២នាក់បានចុះមកដីវិញអូសរន្ទាដែកទៅព្រំកន្លែងផ្សេងទៀត ខណៈកំពុងតែអូសភ្លេចមើលលើបណ្តាលឲ្យរន្ទាទៅប៉ះជាមួយខ្សែកាបិ៍អគ្គិសនី ធ្វើឲ្យឆ្លងចរន្តឆក់ជនរងគ្រោះទាំង២នាក់ដួលទៅលើដី ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមកម្មករសំណង់ជាមួយគ្នាបានធ្វើការជួយសង្រ្គោះ​បឋមជនរងគ្រោះទាំងពីរនាក់ ទើបបន្តដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុលសេពេលទៅជនរងគ្រោះទាំង២នាក់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។ សាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

20160328005423

20160328005423 (1)

20160328005421

20160328005421 (1)

20160328005420

20160328005422

20160328005421 (2)

ដោយ៖ ស្អាងជ័យ

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print