ភ្នំពេញ៖ ដើម្បីជំរុញវិស័យកីឡាបែបប្រពៃណីខ្មែរ ឲ្យស្របតាមកំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរកឃើញនូវម្ចាស់ជ័យលាភីជើងឯកពានរង្វាន់កីឡាទាញព្រ័ត្រឧហ្សាហកម្មកាត់ដេរកម្ពុជាលើកទី៤ នេះបើតាមយោងតាមប្រសាសន៍ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ។
លោកមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០១៦នេះ គឺជាលើទី៤ហើយ ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បានរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារសំខាន់និងជាប្រវត្តិសាស្ត្រនេះឡើង ។
លោកបានបញ្ជាក់ថា ការកួតកីឡាទាញព្រ័ត្រកម្ពុជា ជ្រើសរើសជើងឯកឧហ្សាហកម្មកាត់ដេរឆ្នាំនេះ មានកីឡាករកីឡាការិនីចូលរួមប្រមាណរួមជាមួយប្រតិភូដឹកនាំ២៦៤នាក់ ក្នុងនោះមានកីឡាការិនី១១០នាក់ ប្រតិភូ៤៤នាក់ កីឡាករ ១១០នាក់។
សមាសភាពក្រុមចូលរួមដូចជា ទី១-ក្រុម GMAC ទី២-Mithsamlanhទី៣-Japen Rock .S .E.A ទី៤- FWKK ទី៥-RoKKoPhoenix ទី៦-Gawonapparelទី៧- First Gawonទី៨-CamboHansomeទី៩-Cambo Hong Xing International Knitting ទី១០-Grace Gioryទី១១-CriystalMattin។
គួរបញ្ជាក់ថា ប្រភេទវិញ្ញាសានារីជាក្រុម ទម្ងន់៤៨០គីឡូក្រាម មានគ្នា១០នាក់ ក្នុងមួយក្រុម ចំណាត់ថ្នាក់លេខ១ បានទៅក្រុម Gawonលេខ២ក្រុម-Grace Gioryលេខ៣ក្រុម FWKK2 និងលេខ៣ស្ទួនក្រុមJapen Rock ។
វិញ្ញាសាជាក្រុមបុរសមានគ្នា១០នាក់ទម្ងន់៥៦០គីឡូក្រាម ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមFWKK លេខ២បានទៅក្រុម -Grace Giory លេខ៣ក្រុមFirst Gawon និងលេខស្ទួនCamboHansome។
ជាមួយគ្នានោះដែរ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានជំរុញឲ្យកីឡាករកីឡាការិនី ឲ្យកាន់តែស្រឡាញនិងចូលចិត្តហ្វឹកហាត់ និងលេងកីឡាហើយការប្រកួតកីឡាប្រភេទនេះគឺពីតជាសកម្មភាពកីឡាមហាជនដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌ជាតិរុងរឿង ហើយក៏បានលើកកម្ពស់សុខុមាលភាព របស់កម្មករ កម្មការិនី យុវជន ក្នុងគោលដៅកសាងធនធានមនុស្សឲ្យមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ សារីម