ជនជាតិកូរ៉េ៣នាក់នាំចូលទូរស័ព្ទដៃទំនើបគេចពន្ធ៤៧១គ្រឿង ​តាមព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិកូរ៉េ ចំនួន៣នាក់ ដែលបាននាំចូលទូរស័ព្ទដៃទំនើបៗ គេចពន្ធ​តាម​ជើងយន្ត​ហោះហើ BX៧២១ និង OZ៩៧៥៥ មកពីប្រទេសកូរ៉េ ចូលមកព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ត្រូវបានសមត្ថកិច្ចចម្រុះ សហការណ៍ ជាមួយមន្ត្រីគយ ប្រចាំច្រកព្រលាន​យន្តហោះអន្តរជាតិសៀមរាប ឃាត់ខ្លួនបានភ្លាមៗ និងដកហូតបានវត្ថុតាង ទូរស័ព្ទដៃ ស្មាតហ្វូន ចម្រុះចំនួន៤៧១គ្រឿង ដែលបាននាំយកមកពីប្រទេសកូរ៉េផ្ទាល់។

ហេតុ​​​​​​ការណ៍ឃាត់ខ្លួនជនជាតិកូរ៉េ៣នាក់និងវត្ថុតាងនោះធ្វើឡើង នៅម៉ោង២៤និង០០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប។

តាមប្រភពពីមន្ត្រីគយបានប្រាប់រសៀលថ្ងៃទី២៧ខែមីនា​នេះ​​​ថា ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិ កូរ៉េទាំង៣នាក់ និងវត្ថុតាងខាងលើនេះ ដោយ​មានការ​សហការល្អពីកម្លាំងសមត្ថកិច្ចចម្រុះរួមមាន៖ អាវុធហត្ថប្រចាំការក្នុងព្រលាន និងនគរ​បាលដែល ឈរជើងនៅក្នុងព្រលានយន្តហោះនោះ ទើបកម្លាំងមន្ត្រីគយរបស់យើង ចុះធ្វើការ​ត្រួត​ពិនិត្យនិងឆែកឆេររកឃើញវត្ថុតាងអត់មានបិតតែមពន្ធ ទូរស័ព្ទដៃ ម៉ាកស្មាតហ្វូន ចំរុះចំនួន៤៧១គ្រឿង ដែលបាននាំចូលយកមកពីប្រទេសកូរ៉េផ្ទាល់។ ដែលជើងយន្តហោះហើ​ម៉ាក​​ BX៧២១ និង OZ៩៧៥៥ មកពីប្រទេសកូរ៉េ ចូលមកព្រលានយន្តហោះ​អន្តរជាតិ​សៀម​រាប។

ប្រភពបានបន្តថា ក្រោយពី​ធ្វើ​ការឆែកឆេរនិងដកហូតបានវត្ថុតាងរួចមក កម្លាំងមន្ត្រី​ជំនាញបានយកមកធ្វើការសួរនាំនៅ​កន្លែងគយប្រចាំការ​នៅក្នុងព្រលានយន្តហោះ​អន្តរជាតិ​សៀមរាបតែម្តង។​ ប្រភពបានបញ្ជាក់ទៀតថា  ជនជាតិកូរ៉េ ទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននិងវត្ថុតាង ទូរស័ព្ទដៃ នោះពួកគេបានធ្វើដំណើរតាមជើងហោះហើរ BX៧២១និង OZ៩៧៥៥ មកពីប្រទេសកូរ៉េ។

តាមប្រភពបានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យជាជនជាតិកូរ៉េទាំង៣នាក់ ដែល​សមត្ថកិច្ចឃាត់ខ្លួនបាននោះមាន ទី១/ឈ្មោះ Kim Namgyu  ភេទប្រុស អាយុ៤៦ឆ្នាំ ទី២/ឈ្មោះ Kang Donghwo ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣/ឈ្មោះKong Sang​mooon ភេទប្រុសអាយុ​៥២ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យជាជនជាតិកូរ៉េទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅខាងអគ្គនាយកគយ និងរដ្ឋាករ រាជធានីភ្នំពេញ ដើម្បី​ធ្វើ​ការ​ផាក់ពិន័យ​ទៅតាមច្បាប់ស្តីពីពន្ធគយ៕

IMG-20160327-WA0034

IMG-20160327-WA0033

12920863_1710558742520779_176472462_n

IMG-20160327-WA0035

12910667_1710558145854172_1938489072_n

ដោយ៖ ប៊ុន​​ រិទ្ធី

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print