អាជ្ញាធរក្រុងសិរីសោភ័ណ និងក្រុមគ្រូពេទ្យចុះពិនិត្យយកសំណាកប្រជាពលរដ្ឋ ចំនួន២៣៥នាក់ នៅភូមិសែសិន ដែលមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈបន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ-១៩ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរក្រុងសិរីសោភ័ណនិងគ្រូពេទ្យបានប្រមូលប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងដោយប្រយោលចំនួន២៣៥នាក់ ក្នុងនោះស្រីចំនួន ១២៧នាក់ ដើម្បីពិនិត្យយកសំណាករកមេរោគកូវីដ-១៩ ដោយធ្វើតេស្តរហ័ស( RAPID TEST ) ​។

លោក អភិបាលក្រុងសិរីសោភ័ណ ហ៊ិល រ៉ាយ៉ា បានឲ្យដឹងថា៖ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ នៅភូមិសែសិន(ម្តុំជិតក្បាលស្ពានសែសិន) សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរក្រុង សមត្ថកិច្ចនិងគ្រូពេទ្យបង្អែក ក្រុងសិរីសោភ័ណ បានប្រមូលប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ មកធ្វើតេស្តរហ័ស( RAPID TEST ) ដើម្បីរកមេរោគ កូវីដ-១៩ សរុបចំនួន២៣៥នាក់ ក្នុងនោះស្រីចំនួន១២៧នាក់ ។ជាលទ្ធផល គឺរកឃើញអ្នកវិជ្ជមានចំនួន៤៨នាក់ ក្នុងនោះស្រីចំនួន២៦នាក់ ។

លោកបញ្ជាក់ថា៖ចំពោះបងប្អូនដែលពិនិត្យរកមេរោគកូវីដ-១៩លើកទី០១ អវិជ្ជមាន តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ បិទខ្ទប់មិនឲ្យចេញពីផ្ទះនោះឡើយ ។ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃនឹងត្រូវពិនិត្យយកសំណាកជាលើកទីប្រសិនបើអវិជ្ជមានទើបអនុញាតិឲ្យចេញក្រៅផ្ទះ ។

ជាមួយគ្នានោះដេរ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់បងប្អូនដែលកំពុងបិទខ្ទប់ត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភីបាលនិងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំឲ្យបានជាប្រចាំ ។

សួមរំលឹកថាៈពេលដែលអាជ្ញាធរ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យ កំពុងចុះពិនិត្យយកសំណាកប្រជាពលរដ្ឋ នៅភូមិសែសិននោះដែរ មានក្មេងទំនើងចំនួន០២នាក់ បានបង្កការអ៊ុកឡុកនៅកន្លែងពិនិត្យនិងរកសំណាកតែត្រូវនគរបាលក្រុងសិរីសោភ័ណ បានធ្វើការចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណផងដែរ ៕ ដោយ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print