ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបញ្ជួនក្រុមជនសង្ស័យ៣នាក់ទៅតុលានៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីប្រើកាំភ្លើបាញ់១គ្រាប់និងដាវសាមូរ៉ៃកាប់ទៅលើភាគឺម្ខាងទៀតរងរបួសធ្ងន់ស្រាល៣នាក់សង្ស័យជារឿងគំនុំកាលពីប៉ុន្មាថ្ងៃមុន។
ជនសង្ស័យទី១-ឈ្មោះ ចាន់ មករា ហៅ ឆាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញខណ្ឌសែនសុខ ទី២-ឈ្មោះ ម៉ៅ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងចំលាក់ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញខណ្ឌសែនសុខ និងទី៣-ឈ្មោះ ឈឺន រ៉ាឆាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើស្នាក់នៅផ្ទះ២ផ្លូវ២១៦ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
គួររំលឹកថា កាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅចំនុចភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខមានករណីក្រុមជនល្មើសបានប្រើដាវសាមូរ៉ៃកាប់ និងកាំភ្លើងបាញ់ទៅលើយុវជន៣នាក់រងរបួសធ្ងន់ស្រាល។ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបបង្អែមក៍មានក្រុមជនល្មើស១ក្រុមប្រដាប់ដោយកាំភ្លើងនិងដាវសាមូរ៉ៃកាប់និងបាញ់១គ្រាប់ហើយក្រុមជនល្មើសរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នោះទី១-ឈ្មោះ សៀក សយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរតន្រ្តីករ (របួសចំក្បាលដេរដប់ថ្នេរ) ជិះម៉ូតូC125 ពណ៍ខ្មៅស្លាកលេខភ្នំពេញ1AB-6784 ស្នាក់នៅ ភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ទី២-ឈ្មោះ បុយ បែ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ (រងរបួសចំដៃខាងស្តាំស្រាល) ជិះម៉ូតូជាមួយជនរងគ្រោះទី១ស្នាក់នៅភូមិកប់ស្រូវធំសង្កតគោករការខណ្ឌព្រែកព្នៅនិងទី៣-ឈ្មោះ ខេង រតនា អាយុ២៤ឆ្នាំ មុខរបរកម្មករ (ត្រូវគ្រាប់ធ្លុះខ្មងជើងឆ្វេង) ស្នាក់នៅភូមិសែនសុខ៦សង្កាត់ឃ្មួញ សែនសុខ ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ1AB-6784 មកហូបបង្អែមនៅចំណុចខាងលើពេលកំពុងអង្គុយហូបស្រាប់តែមានជនសង្ស័យមានគ្នា2នាក់ជិះម៉ូតូគុប១គ្រឿងមិនស្គាល់ស្លាកលេខយកដាវសាមូរ៉ៃមកកាប់លើជនរងគ្រោះចំក្បាលដេរ១០ថ្នេរ និងម្នាក់ទៀតត្រូវដៃស្តាំរបួសស្រាល ហើយក៍មានបក្ខពួកជនសង្ស័យបានដកកាំភ្លើងខ្លីម៉ាក k54 បាញ់១គ្រាប់ទៀតបណ្តាលឲ្យជនរងគ្រោះឈ្មោះ ខេង រតនា ត្រូវរបួសចំប្រអប់ជើងឆ្វេងធ្លុះតែម្តង។
ហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនតែដោយសារពួកគេភ័យក៏រត់ចោលម៉ូតូបន្សល់ទុកម៉ូតូ២គ្រឿងគឺ ១-ម៉ាកC125 ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1DF-2088 និងម៉ូតូ១គ្រឿងទៀតម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកភ្នំពេញ1BE-7642 ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិនគរបាលឃ្មួញ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេជួយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យឯកជនទាំង៣នាក់។
ពាក់ព័ន្ធនិងករណីជុំលុះបាញ់ប្រហាគ្នានេះ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានដឹកនាំកំលាំចុះទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានក្រុមជនល្មើសទាំង៣នាក់ខាងលើងនិងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕
ដោយ៖ តុង សីហា