ភ្នំពេញៈ ពាក់ព័ន្ធនឹងការលើកឡើងរបស់សារព័ត៌មានក្នុងស្រុក ដែលថា “ទឹកបឹងអូរតុំនៅក្រុងដូនកែវស្រកខ្លាំង ប្រជាពលរដ្ឋនាំគ្នាសម្រុកចុះចាប់ត្រី” ក្រសួងធនធានទឹក និងឧតុនិយម សូមបញ្ជាក់ជូនថា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ នេះ ស្ថានភាពទឹកនៅក្នុងអាងទឹកអូរតុំ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រង៉ែ ស្រុកទ្រាំង និងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅមានទឹកពាក់កណ្តាល ឬប្រមាណ ៧ លានម៉ែត្រគូប នៅឡើយ ។
ការលើកឡើងនេះ អាចច្រឡំទៅនឹងអាងទឹកដងខ្ញម (ស្ថិតនៅក្បែរអាងទឹកអូរតុំ) ដែលត្រូវបានបង្ហូរយកទៅស្រោចស្រពស្រែប្រាំង ។ ស្រូវប្រាំងនៅតំបន់នោះ ត្រូវបានច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ និងពុំមានតម្រូវការទឹកទៀតទេ ៕សុខ ខេមរា
...