ខេត្តកំពង់ឆ្នាំង:នារសៀលថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2015 នេះ ក្រុមការងារមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករ ប្រមាណ 100ហិកតា ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ នៅក្នុងប្រតិបត្តិការ សង្គ្រោះស្រូវវស្សាខាងលើ ក្រុមការងារមន្ទីរបានប្រើប្រាស់ម៉ាស៊ីនបូមទឹក 65សេស ចំនួន 01គ្រឿង ដោយធ្វើការបូមទឹកពីស្ទឹងជ្រៃបាក់ បញ្ជូលទៅក្នុងប្រឡាយមេ ដើម្បីនាំទឹកមកស្រោចស្រពស្រូវជូនប្រជាកសិករ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានចាត់តាំងឱ្យមានមន្ត្រីចុះតាមដានជាប់ជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកទាំងអស់ ក្នុងករណីមានជួបគ្រោះរាំងស្ងួត ត្រូវរាយការណ៍មកមន្ទីរ ដើម្បីមន្ទីរមានវិធានការណ៍ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
...